Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយានយន្តល្មើស ១ថ្ងៃ ចាប់ផាកពិន័យ ៣៧៩គ្រឿង

យានយន្តល្មើស ១ថ្ងៃ ចាប់ផាកពិន័យ ៣៧៩គ្រឿង

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើស ចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៤០៩គ្រឿង រថ យន្តធំ ៣គ្រឿង រថយន្តតូច ១៥៣គ្រឿង និងម៉ូតូ ២៥៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៣៧៩គ្រឿង  រថយន្តធំ ៣គ្រឿង រថយន្តតូច ១២៩គ្រឿង និងម៉ូតូ ចំនួន ២៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

តាមរបាយការណ៍លទ្ធផល រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យានយន្តចូលគោលដៅ ចំនួន ៥៣៤០គ្រឿង រថយន្តធំ ៥៧គ្រឿង រថយន្តតូច ១៣៦៦គ្រឿង ម៉ូតូ ៣៩១៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៤៦៦៨គ្រឿង រថយន្តធំ ៣៩គ្រឿង រថយន្តតូច ១១៥៥គ្រឿង និងម៉ូតូ ៣៤៧៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំ ណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

RELATED ARTICLES