Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបជនបរទេស ជាប់ខ្នោះ៣

ឆក់កាបូបជនបរទេស ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស តែមិនបានសម្រេច គាប់ជួនត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ប្រដេញតាមឃាត់ខ្លួនបានភ្លាមៗទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តោ យផ្លូវ៣១០ ក្នុងសង្កាត់បឹងកេង២ ខណ្ឌបឹងកេងកង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ គេឃើញមានជនជាតិបរទេស ចំនួន២នាក់ បានធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៣១០ បានមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច និង១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះជាជនបរទេសនោះ តែមិនបានសម្រេច ហើយគាប់ជួនមានកម្លាំងសមត្ថកិច្ចនៃនាយក ដ្ឋាននរគបាលព្រហ្មទណ្ឌ ដែលកំពុងល្បាតប្រទះឃើញ ក៏ប្រដេញតាម និងចាប់ក្របួចជាប់ភ្លាមៗទាំង៣នាក់តែម្តង។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនទៅប៉ុស្តរដ្ឋបាលនរគបាលសង្កាត់បឹងកេងកងទី២ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES