Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតចេញពីក្លឹប ប្រុសកង់បីធ្វើស៊ី

 ស្រីស្អាតចេញពីក្លឹប ប្រុសកង់បីធ្វើស៊ី

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ចូលក្លឹបផឹកស៊ីជាមួយមិត្តភក្តិ រហូតស្រវឹងធ្លាក់ភ្នែក លុះចេញមកវិញ ក៏ Booking ម៉ូតូកង់បីជិះ បំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអ្នករត់កង់បីជើងល្អ ឃើញស្រីស្អាតស្រវឹងទន់ខ្លួនទៅហើយ ក៏បែកគំនិតដឹកទៅកន្លែងស្ងាត់ រួចហៅបក្ខពួកម្នាក់ ទៀត មកលូកលាន់ខ្លួនប្រាណ ស្ទាបច្របាច់ដោះ នារីរងគ្រោះ ប៉ងដឹកយកទៅរំលោភបូក តែត្រូវនារីរងគ្រោះស្រែកឆោឡោ ក៏ទម្លាក់នាងចោលតាមផ្លូវ នាំគ្នាគេចខ្លួនបាត់អស់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យុវតីរងគ្រោះ សុំមិនបង្ហាញអត្តសញ្ញាណ តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំប៉ុណ្ណោះ។

តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នាងត្រូវបានមិត្តភក្តិនាំចូលក្លឹបហ្គោលឡាញ មានទីតាំងនៅម្តុំផ្សារដីហុយ ដើម្បីផឹកស៊ីរាំលេង។ រហូតមកដល់វេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ទើបចេញពីក្លឹបញ ដោយពេលនោះមិត្តភក្តិនាងបានចេញទៅផ្ទះអស់ សល់តែរូបនាង កំពុងស្រវឹងផង ក៏បានហៅម៉ូតូកង់បីជិះ ប៉ះម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ជិះចេញពីក្លឹប ម្តុំផ្សារដីហុយ សំដៅទៅផ្ទះ នៅតាមផ្លូវ២៧១។

យុវតីរងគ្រោះ បន្តថា ដោយសារតែនាងញ៉ាំស្រាស្រវឹង ទើបពេលឡើងជិះម៉ូតូកង់បីនោះ នាងបានដេកលក់ ១ភាំងទៅ ស្រាប់តែពេលភ្ញាក់ដឹងខ្លួនមកវិញ ឃើញអ្នករត់ម៉ូតូកង់បីនោះ បានហៅបក្ខពួករបស់គេម្នាក់ទៀត មកជិះក្នុងកង់បីជាមួយ (អង្គុយក្បែរនាង) រួចហើយទិញស្រាបៀរ ១យួរ បបួលនាងទៅផឹកស្រាបន្តសិន ដោយប្រាប់ថា “ចាំព្រឹក ចាំបងជូនទៅផ្ទះ” តែនាងមិនព្រម និងទាមទារឱ្យជនសង្ស័យជូននាងទៅផ្ទះ តែពួកគេមិនព្រម រួចក៏ដឹកនាងទៅដល់កន្លែងស្ងាត់ ១កន្លែង ហើយផឹកស្រាបៀរ អស់ម្នាក់១កំប៉ុង និងព្យាយាមហៅនាងផឹកដែរ តែនាងប្រកែក មិនព្រមផឹក និងប្រាប់ឱ្យជូននាងទៅផ្ទះភ្លាម ស្រាប់តែភ្លាមនោះ ជនសង្ស័យម្នាក់ជាបក្ខពួករបស់អ្នករត់កង់បី បានឡើងមកអង្គុយក្បែរនាង រួចឱ្យអ្នករត់កង់បី បើកចេញទៅមុខទៀត។ បន្ទាប់មក ជន សង្ស័យ បានព្យាយាមប្រើដៃលូកស្ទាបអង្អែលខ្លួនប្រាណរបស់នាង ដោយលូកដៃចាប់ច្របាច់ដោះរបស់នាងទៀតផង ធ្វើឱ្យនាងភ័យក៏ស្រែកឆោឡោ ទើបអ្នករត់កង់បីនោះ បានទម្លាក់បក្ខពួករបស់គេចោលនៅតាមផ្លូវ រួចបន្តដឹកនាងទៅមុខទៀត។

យុវតីខាងលើ បានបញ្ជាក់ថា ក្រោយមក នាងប្រាប់ឱ្យអ្នករត់កង់បីនោះ ដឹកនាងទៅស្ពានជ្រោយចង្វា ព្រោះនៅទីនោះ មានអ្នកសារព័តមានច្រើន ស្រាប់តែអ្នករត់កង់បីនោះភ័យ ក៏បានទម្លាក់នាងចោលនៅចំណុចកើតហេតុ ខាងលើ រួចបើកកង់បីរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

យុវតីរងគ្រោះ បានអះអាងថា ជនសង្ស័យជាអ្នករត់កង់បី និងបក្ខពួក មិនត្រឹមតែឆ្លៀតពេលឃើញនាងស្រវឹង លូកលាន់បៀតបៀនរាងកាយនាងប៉ុណ្ណោះទេ ថែមទាំងប៉ុនប៉ងនាំនាងទៅរំលោភបូកទៀតផង តែដោយសារនាងដឹងខ្លួនទាន់ ស្រែកឆោឡោ ទើបពួកគេភ័យ ក៏ទម្លាក់នាងចោល រួចរំដោះខ្លួនរត់គេចបាត់។

 ជុំវិញករណីខាងលើនេះ យុវតីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាអ្នករត់ម៉ូតូកង់បី និងបក្ខពួក ដើម្បីនាំយកមកចាត់ការតាមច្បាប់ ដោយយុវតីរងគ្រោះ មានទាំងស្លាកលេខម៉ូតូកង់បីរបស់ជនសង្ស័យ ព្រមទាំងរូបថតអ្នករត់កង់បី ដែលនាងបានហៅកក់ (Booking) តាម App ទៀតផង៕

RELATED ARTICLES