Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងស្តុកសំបកអាគុយ ភ្លើងឆេះហ្មត់

ឃ្លាំងស្តុកសំបកអាគុយ ភ្លើងឆេះហ្មត់

ខេត្តកំពង់ស្ពឺ ៖ ឃ្លាំងស្តុកអាគុយចាស់ៗ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ក្លាយជាអណ្តាតភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចឃ្លាំង ស្តុកអាគុយចាស់ៗ១កន្លែង  ស្ថិតក្នុងភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។ឃ្លាំងដែលទទួលរងការឆាបឆេះ មានទំហំ៣០ម៉ែត្រ គុណនឹង ៧០ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី ជាកម្ម សិទ្ធិរបស់ឈ្មោះឈិន យ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅរាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មានករណីភ្លើងឆេះឃ្លាំងស្តុកសម្ភារៈចាស់ៗ (សំបកអាគុយ) របស់សហ គ្រាសធុនតូចកែច្នៃអាគុយ យីហោ ហ្សុង តេង អ៊ិនធើណេសិនណល ត្រេឌីង (ZHONGTENG (INTERNATIONAL) TRADING CO, LTD) ដែលមាន ទំហំទទឹង៣០ម៉ែត្រ គុណនិង៧០ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសី បណ្តាលឱ្យមានការខូចខាតឃ្លាំងទាំងមូល និងសម្ភារៈចាស់ៗនៅក្នុងឃ្លាំង ក៏រងការខូចខាតទាំងស្រុងផងដែរ។ ចំណែកមូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឃ្លាំងនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង និងកម្លាំង ចំនួន៦៥នាក់ ប្រើទឹក ចំនួន ៣២រថយន្ត៕

RELATED ARTICLES