Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះដឹកអ្នកដំណើរ ៤៥០នាក់ ចុះចតវិញបន្ទាន់ ពេលហោះហើរចេញពីព្រលាន មានការឆាបឆេះ

យន្តហោះដឹកអ្នកដំណើរ ៤៥០នាក់ ចុះចតវិញបន្ទាន់ ពេលហោះហើរចេញពីព្រលាន មានការឆាបឆេះ

ឥណ្ឌូនេស៊ី ៖ យន្តហោះមួយគ្រឿង ដឹកអ្នកដំណើរ ៤៥០នាក់ បានកើតមានការឆាបឆេះ ពេលហោះហើរចេញពីអាកាសយានដ្ឋាន ទើបពីឡុត (អ្នកបើកបរ) សម្រេចចុះចតវិញបន្ទាន់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានបរទេស បានរាយការណ៍ថា  អ្នកដំណើរ និងយានិកចំនួន ៤៦៨នាក់ ភ័យខ្លាំង ដោយយន្ត ហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ហ្គារូដា ឥណ្ឌូនេស៊ី (Garuda Indonesia Airlines) ខណៈដែលយន្តហោះ បានហោះចេញពីព្រលានយន្តហោះ បានកើតហេតុការណ៍ដ៏រន្ធត់មួយ គឺយន្តហោះដឹកអ្នកដំណើរ Garuda Indonesia ជើងហោះហើរ Garuda-1105 មានបញ្ហាម៉ាស៊ីន និងបានឆាបឆេះ ខណៈដែលអ្នកបើកយន្តហោះ បានចុះពីលើយន្តហោះ ចេញពីព្រលានយន្តហោះ នៅម៉ាកាស្កា ទីក្រុងកំពង់ផែ នៅលើកោះស៊ូឡាវេស៊ី (Sulawesi) នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីឆ្ពោះទៅកាន់ម៉ាឌីណា  អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យអ្នកបើកបរយន្តហោះសម្រេចចិត្តភ្លាមៗ ចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ាហ្គាស្ការ ( Magascar)។

យោងតាមឃ្លីបវីដេអូ បង្ហាញថា យន្តហោះដឹកអ្នកដំណើរ Boeing 747-400 របស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia Airlines មានដុំភ្លើងដ៏ធំ គួរឲ្យភ័យខ្លាច បានបាញ់ចេញពីតំបន់ម៉ាស៊ីន ពេលកំពុងហោះ ហើរ ។

អ្នកបើកយន្តហោះ បានធ្វើការសម្រេចចិត្តភ្លាមៗ បន្ទាប់ពីហោះចេញពីយន្តហោះ បាន ហោះចេញពីព្រលានយន្តហោះ ហើយត្រូវបានគេសន្និដ្ឋានថា ម៉ាស៊ីនរបស់យន្តហោះ មានបញ្ហា ត្រូវនាំមកវិញ ដើម្បីពិនិត្យបន្ថែម។

លោកអៀរហ្វាន សេធៀពូត្រា (Irfan Setiaputra) ប្រធានក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia Airlines បាននិយាយថា ជាសំណាងល្អ អ្នកដំណើរ ៤៥០នាក់ និងយានិក រួមទាំងអ្នកធ្វើការលើយន្តហោះ ១៨នាក់ នៅលើយន្តហោះ គ្មាននរណាម្នាក់រងរបួសទេ។ បន្ទាប់មក ក្រុមហ៊ុនអាកាសចរណ៍ បាននាំអ្នកដំណើរទាំងអស់ចុះពីយន្តហោះកើតហេតុ  ហើយជើងហោះហើរថ្មីមួយ ត្រូវបានរៀបចំសាងអ្នកដំណើរ ដើម្បីធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៕

RELATED ARTICLES