Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបក្មេងទំនើង៣ក្រុម វ៉ៃខ្នោះ១៤នាក់ 

 បង្ក្រាបក្មេងទំនើង៣ក្រុម វ៉ៃខ្នោះ១៤នាក់ 

ភ្នំពេញ ៖ ក្មេងទំនើង ៣ក្រុម រហស្សនាម ក្រុមលីអូហោះ (LH) ក្រុមស៊ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១ (VC1) សរុប១៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោយបង្ក្រាបបានពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងទំនើងទាំង៣ក្រុមនេះ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវបង្ក្រាបជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះ រួមមាន ៖

-ករណីទី១ ៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មព្រួតគ្នាគប់ បណ្តាលត្រូវជើងខាងឆ្វេងរងរបួស និងបែកកញ្ចក់បង្អួចផ្ទះ) ប្រព្រឹត្តនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ចំណុចមុខផ្ទះលេខ១៧៣ ផ្លូវលេខ១៣២ ក្រុម១០២ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

-ករណីទី២ ៈ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ដេញវាយជនរងគ្រោះប្លន់យកកាបូបប្រាក់) ប្រព្រឹត្តនៅ ចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

-ករណីទី៣ ៈ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល) ប្រវែងប្រហែល២ម៉ែត្រ ចំនួនប្រហែល១០ដើម ព្រួតគ្នាវាយទៅលើជនរងគ្រោះ និងវាយម៉ូតូបណ្តាលឱ្យរងការខូចខាត ចំនួន១គ្រឿង រួចប្លន់យកកាបូបប្រាក់ និងទូរស័ព្ទដៃ ១គ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

-ករណីទី៤ ៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកែច្នៃ ដាវកែវច្នៃ ដុំថ្ម កាប់និងគប់គ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចបុរីឈូកវ៉ា១ ផ្លូវលេខ១៦ថ្មី ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាង និងមធ្យោបាយជិះសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ៕

RELATED ARTICLES