Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតធ្លា...ក់...ពីខុនដូជាន់ទី២ របួ...ស...ធ្ងន់

ស្រីស្អាតធ្លា…ក់…ពីខុនដូជាន់ទី២ របួ…ស…ធ្ងន់

ភ្នំពេញ ៖ នារីជាជនជាតិបរទេសម្នាក់ បានយកក្រមាចងសម្រូតចេញពីក្នុងបន្ទប់ខុនដូ ជាន់ទី២ រួចរបូតដៃធ្លាក់ចុះដី បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ ដោយមិនទាន់ដឹងថា ជាករណីអ្វីឱ្យពិតប្រាកដនៅឡើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអគារខុនដូ មួយកន្លែង តាមផ្លូវ១០៥ កែងផ្លូវ៣៩០ ក្នុងសង្កាត់បឹង កេងកងទី៣ ខណ្ឌបឹងកេងកង។

តាមប្រភពអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ជាជនបរទេសខាងលើ បានយកក្រមាចងចេញពីក្នុងបន្ទន់ជាន់ទី២ នៃអគារខុនដូខាងលើ បន្ទាប់មកនារីរងគ្រោះ បានព្យាយាមសម្រូតខ្លួនចុះតាមក្រមា មកក្រោម ស្រាប់តែរបូតដៃ បណ្តាលឱ្យធ្លាក់មកក្រោមទើរលើសំយាប ហើយក៏បន្តធ្លាក់មកក្រោម ១តង់ទៀត ដល់ដី បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ អ្នកឃើញហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ក៏បានទាក់ទងទៅរថយន្តសាមុយ នៃមន្ទីពេទ្យរដ្ឋ មកដឹកយកនារីរងគ្រោះខាងលើទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកមូលហេតុដែលនាំឱ្យនារីរងគ្រោះធ្លាក់ចុះមកនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕

RELATED ARTICLES