Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឱសថស្ថានអត់ច្បាប់ អាជ្ញាធរចុះបិទ

ឱសថស្ថានអត់ច្បាប់ អាជ្ញាធរចុះបិទ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌមានជ័យ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ បានចុះផ្អាកសកម្មភាពឱសថស្ថាន ឈ្មោះ សុខ រក្សា ស្ថិតនៅផ្ទះលេខ 223Eo ផ្លូវចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់លោកស្រី ប៊ី សុភាដា ដែលមិនមានលិខិតអនុញ្ញាត ។

ក្រុមការងារបានអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាពឱសថស្ថាន សុខ រក្សា លេខ២៨៧/២៤ រ.ប ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងបានប្រគល់ឱ្យម្ចាស់ឱសថស្ថានមួយច្បាប់។

តាមការបញ្ជាក់ពីក្រុមការងារជំនាញ ការចុះពិនិត្យនិងបិទកន្លែងអាជីវកម្មមិនមានច្បាប់អនុញ្ញាត គឺនឹងធ្វើឡើងជាបន្តបន្ទាប់៕

RELATED ARTICLES