Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបា...ញ់...គេរបួស រត់គេច២៥ឆ្នាំ ទើបជាប់ខ្នោះ

បា…ញ់…គេរបួស រត់គេច២៥ឆ្នាំ ទើបជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនត្រូវចោទម្នាក់ បានធ្វើសកម្មភាពលបបាញ់ប្រហារគូទំនាស់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចបានព្យាយាមរត់គេចខ្លួន អស់រយៈពេល២៥ឆ្នាំ ទើបត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខេត្តក្រចេះ ស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកផ្តន្ទាទោសតាមច្បាប់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល។

កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនជនត្រូវចោទនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ជនត្រូវចោទដែលត្រូវបានចាប់ឃាត់ខ្លួន មានឈ្មោះសាយ កុសល ភេទប្រុស អាយុ៦៣ឆ្នាំ មានលំនៅបច្ចុប្បន្ន ភូមិយាវ ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។ ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ០០៧ ដចបខ ចុះ ហត្ថលេខាដោយលោកលាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៣ ចោទប្រកាន់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល  កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៩។

ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញអនុវត្តតាមនីតិវិធី៕

RELATED ARTICLES