Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនសិស្សព្រះអង្គចន្ទមុនី ប្រើយ័ន្ត ហៅក្រមុំ១៦ឆ្នាំ មករំ...លោ...ភ...ដល់ផ្ទះ

កូនសិស្សព្រះអង្គចន្ទមុនី ប្រើយ័ន្ត ហៅក្រមុំ១៦ឆ្នាំ មករំ…លោ…ភ…ដល់ផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាកូនសិស្សព្រះអង្គចន្ទមុនី ចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត នៅខេត្តកំពង់ឆ្នាំ បានប្រើល្បិចឆាតហៅយុវតីម្នាក់ ឱ្យមកយកយ័ន្តការពារ ដល់ផ្ទះរបស់ខ្លួន លុះយុវ តីរងគ្រោះមកដល់ ល្បួងចូលផ្ទះ ដើម្បីយកយ័ន្ត ស្រាប់តែធ្វើសកម្មភាពចាប់រំលោភយុវតីរងគ្រោះ រហូតបានសម្រេច។ ទីបំផុតក្រមុំរងគ្រោះប្តឹង ក៏ត្រូវកម្លាំងអាវុធហត្ថចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យរំលោភយុវតីរងគ្រោះនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងថតរូប (ជាកូនសិស្សព្រអពង្គចន្ទមុនី) មានលំនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកយុវតីរងគ្រោះ មានអាយុ១៦ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដោយយោងតាមបទល្មើសជាក់ស្តែង និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឌួង ច័ន្ទរតនៈ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្ថវៈ។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើយុវតីរងគ្រោះម្នាក់ អាយុ១៦ឆ្នាំ នៅនឹងផ្ទះជនសង្ស័យផ្ទាល់តែម្តង។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះឌួង ច័ន្ទរតនៈ បានប្រើល្បិតឆាតហៅយុវតីរងគ្រោះខាងលើ ឱ្យមកផ្ទះរបស់ខ្លួន ដើម្បីយកកន្សែងយ័ន្តការពារខ្លួន ដោយអះអាងថាចារដោយព្រះអង្គ ចន្ទមុនី ដែលគេល្បីជាព្រះសង្ឃមានបារមីខ្លាំងពូកែ។ បន្ទាប់មក យុវតីរងគ្រោះ បានធ្វើដំណើរទៅផ្ទះជនសង្ស័យ តែម្នាក់ឯង លុះទៅដល់ ជនសង្ស័យល្បូងនាំយុវតីរងគ្រោះចូលក្នុងផ្ទះ ដើម្បីយកយ័ន្ត ស្រាប់តែចូលទៅដល់ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភយុវតីរងគ្រោះ រហូតបានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ រង់ចាំបើកសវនាការកាត់ទោសនៅពេលខាងមុខ៕

RELATED ARTICLES