Friday, January 24, 2025
Homeតារាខ្មែរគៀត សុវណ្ណាឡាង ៖ប្រចណ្ឌប្រុសស្អាត

គៀត សុវណ្ណាឡាង ៖ប្រចណ្ឌប្រុសស្អាត

ភ្នំពេញ៖ស្រីស្រស់គៀត សុវណ្ណាឡាង បង្ហាញអារម្មណ៍ឆេះដុំខ្លាំងនៅពេលដែលនាងឃើញ ដៃ គូ របស់នាងតារាសម្ដែងប៊ើរី បានបញ្ចេញរូបភាពមួយសន្លឹកដែលរូបលោកតែម្នាក់ មានស្រី ស្អា ត សល់ទៅ៣នាក់កៀកកើយលោក ដែលរូបភាពទាំងនោះត្រូវ បានប្រុសៗទាំង ឡាយថាវា ជាក្ដី ប្រាថ្នារបស់មនុស្សប្រុសគ្រប់គ្នា។ណ្ណាឡាង បានបង្ហាញសញ្ញាខឹងលោកប៊ើរី ខ្លាំងរហូតទាម ទារ ឲ្យបុរសសម្បូរមន្ដស្នេហ៍រូបនេះសុំទោសជាសាធារណៈទៀតផង ថាតើហេតុអ្វីបានជា លោក ធ្វើទង្វើបែបនេះដាក់នាងទៅរួច ?

យ៉ាងណាគិតមកដល់រសៀលថ្ងៃទី២០ ឧសភា នេះគៀត សុវណ្ណាឡាង មិនទាន់ទទួល បានការសុំទោសពីលោកប៊ើរី នោះទេ តែលោកប៊ើរី បានដឹកដៃណ្ណាឡាង ទៅមើលកុនបែប លួង ចិត្ត នាង ហើយលោកថា”មកមើលកុនជាមួយ ឆ្អឹងទទឹងកម្នាក់” ។ចំណែកនៅលើប្រូហ្វាល់ ហ្វេសបុកតារាសម្ដែងរូបនេះ គេ នៅតែឃើញលោកដាក់តាំងរូបជាមួយណ្ណាឡាង ដោយលើក សញ្ញា បេះដូង បញ្ជាក់ ថាពួក គេ គឺជាគូស្នេហ៍ ឬដៃគូយល់ចិត្តគ្នាដដែល ។សម្រាប់ការប្រតិ កម្ម របស់គៀត សុណ្ណាឡាង បែប នេះទៅលើលោកប៊ើរី ច្បាស់ណាស់ថានាងបានបង្ហាញ ឲ្យគេ ដឹង ថាស្រីស្អាតកំពុង តែប្រ ចណ្ឌ ប្រុសសង្ហាររូបនេះដែលទៅស្និតស្រីផ្សេង ឬមានន័យថាមិន អាច ឲ្យ លោកទៅកៀក កើយ ជា មួយស្រីណាក្រៅពីរូបនាងឡើយ។ប៉ុន្ដែចម្ងល់ថាបើណ្ណាឡាង ហួង ហែងលោកប៊ើរី ដល់ ម្លឹងៗ ចុះហេតុអ្វីពេលអ្នកយកព័តមានយើងសួរពីទំនាក់ទំនង នាងជា មួយ លោកប៊ើរី នាង បែ ជាថា ត្រឹមជាមិត្តភក្ដិរួមអាជីពមិនមែនជាគូសង្សារទៅវិញ ?បើត្រឹមជាពួក ម៉ាក គ្នា ម៉េ ចបាន គ្រាន់ តែគេទៅថតថតស្និតជាមួយស្រីផ្សេងមិនបាន រហូតដល់មានការសុំ ទោស ទើបនាងសុខ ចិត្ត ?

គៀត សុណ្ណាឡាង -ប៊ើរី បានចាប់ដៃគ្នាសម្ដែងភាពយន្ដរឿង”ប្រពន្ធ ចិត្តព្រះ “នៅហង្ស មាស ហើយក្រោយលេងរឿងនេះចប់ស្រាប់តែពួកគេស្និត ស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពោល គឺ កាន់ តែស្អិតល្មូតគ្នានៅក្រៅឆាកដូចជាមានពេលខ្លះអោប ថើបគ្នា ដោយបើកចំហជាដើម ។ ប្រភព បានឲ្យ ដឹងថាការដែលណ្ណាឡាង ងាកមកទុកចិត្តលើលោកប៊ើរី បែបនេះដោយសារ តែ នាង បាន ផ្ដាច់ ទំនាក់ទំនងជាមួយអតីតគូស្នេហ៍នាងកែវ និសា នោះគឺ ប្រុស សង្ហារលឹម ជា ឡាយ ខណៈ ដែល លោកប៊ើរី វិញក៍បានចែកផ្លូវគ្នាជាមួយតារាសម្ដែងទឹម វត្តី ផងដែរ ។តែ ណ្ណាឡាង ថានាងនិង លោកប៊ើរី ត្រូវមានការងារធ្វើជាមួយគ្នានៅលើបណ្ដាញសង្គមជាច្រើន ទើប​ពេលនេះមិនអាច អត់គ្នាបានឡើយ ។

គៀត សុវណ្ណាឡាង អតីតតារាចម្រៀងហង្សមាសបានវិលត្រឡប់មក រកអាជីព សម្ដែង វិញ ក្រោយមិនទទួលបានជោគជ័យក្នុងអាជីពចម្រៀងនៅផលិត កម្មធំនោះ។នាងធ្លាប់ប្រតិ កម្ម ដោយខឹង សម្បារលើអ្នកកាសែតជាខ្លាំងរហូតដល់ដាក់បណ្ដារសារនិងទំនាយទៀតផង ចំ ពោះអ្នកសារព័តមានរូបណាដែលផ្សព្វផ្សាយថារូបនាងជាគូស្នេហ៍របស់លោកលឹម ជា ឡា យ  ដែលគេជឿរថាចំណុចដែលនាងច្រឡោតមិនធ្លាប់មានបែបនេះដោយ​សារតែនាងអាចខ្លាចប្រឈមមុខជាមួយអ្នកមេម៉ាយកែវ និសា រឿងដណ្ដើមប្រុសស្អាតគ្នានោះឯង ។តែពេលនោះ ណ្ណាឡាង បកស្រាយថាបើគេចុះផ្សព្វផ្សាយថានាងជាសង្សាររបស់ជាឡាយ នោះនឹងគ្មាន បុរស ផ្សេងហ៊ានស្រលាញ់នាងទៀតទេ។ ប៉ុន្ដែនាងមិនបំភ្លឺថាពេលនោះហេតុអីបានជារូបនាងនិងលោកជាឡាយ ចេះតែថើបគ្នា នៅ ពេលlive ហ្វេសបុកនោះទេ ។យ៉ាងណាពេល នេះ ណ្ណាឡាង នៅតែជ្រើសប្រុសស្អាតជាដៃគូថ្មី ហើយសកម្មភាពរបស់នាងនិងលោកប៊ើរី បើទោះ ជាគ្រប់ គ្នាមើលឃើញថាគឺជាគូសង្សារ ឬដូច ប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីមែន តែណ្ណា ឡាង នៅតែប្រកែកដូចអំឡុង ពេលនាងនិង លោក ជាឡាយ ទាក់ទងគ្នាដែរ ។ប៉ុន្ដែ ការពិតជានឹងត្រូវលាតត្រដាងនាពេលខាង មុខនេះ ហើយ ព្រោះគេជឿរថាណ្ណាឡាង នឹង មិនអាចបិទបាំងរឿងស្នេហាមួយនេះ បានជារៀងរហូត ឡើយ ។

ក្រៅពីគៀត សុណ្ណាឡាង តារាដែលកំពុងបើកភ្លើងខៀវឲ្យតារាប្រុសពិសោធន៍ស្នេ ហ៍ មាន ដូចជាស្រីស្អាតសឹម ស្រីនិច្ច ទុកចិត្តខ្លាំងលើលោកសុខ សាន់នី និងនាងឈិន មុន្នីនាថ ចិត្ត១ ថ្លើម១លើនាយព្រែក ជាដើម ។សម្រាប់នាងណ្ណាឡាង វិញនាងមានជម្រើសស្នេហ៍ ច្រើន ពេល នេះ មកប៉ះស្នេហ៍ប្រុសសម្បូរមន្ដស្នេហ៍លោកប៊ើរី ហេតុនេះទស្សនិកជនរង ចាំ មើល ថាតើពេលណាទើប ពួក គេហ៊ានសារភាពស្នេហ៍ ឬដឹកដៃគ្នា ចូលរោងការ?

RELATED ARTICLES