Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូល្បីសាក់យ័ន្ត ដោះអំពើ អាជ្ញាធរចុះធ្វើកិច្ចសន្យា

គ្រូល្បីសាក់យ័ន្ត ដោះអំពើ អាជ្ញាធរចុះធ្វើកិច្ចសន្យា

ភ្នំពេញ ៖ លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួលដល់ទីតាំងផ្ទះគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះរ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានធ្វើកំណត់ហេតុណែនាំ ឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សេចក្តីថ្លៃថ្នូរសង្គម តាមរយៈបណ្តាញសង្គមនានា។

លោករ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការនិងសាស នា រាជធានីភ្នំពេញ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្តាប់ធ្នាប់សង្គម និងជំនឿសាសនា ដូចបញ្ជាក់ខាងលើ ទាំងចាស់ទាំងថ្មី ទៅបង្ហោះ ចែកចាយនៅលើបណ្តាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES