Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកប៉ុស្តិ៍ប៉ូលិស រត់ចោលឡាន

បើកឡានបុកប៉ុស្តិ៍ប៉ូលិស រត់ចោលឡាន

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរជាមួយបុរសនិងនារី ២នាក់ទៀត បានបើករថយន្ត ១គ្រឿង បោះពួយយ៉ាងលឿន រួចរេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង និងបន្តបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច បណ្តាលឱ្យបះជើង រងការខូចខាត រួចរត់គេចខ្លួនបាត់ ចោលឡាននៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តាលផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក  Toyota RAIZE ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ និងបុរសម្នាក់ទៀត បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃ ឡើងចិញ្ចឹមផ្លូវ ជ្រុលទៅបុកប៉ុស្តិ៍យាមរបស់សមត្ថកិច្ច បណ្តាលឱ្យបាក់ រងការខូចខាត រួចបន្តទៅបុកផ្ទប់បង្គោលភ្លើង ទើបរថយន្តទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណាំ ហើយភ្លាមនោះ អ្នកបើកបរបានចុះពីរថយន្ត ឡើងជិះកង់បី គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់ វាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជំនាញផ្លូវគោក រង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះ ស្រាយនៅពេលក្រោយ៕

RELATED ARTICLES