ភ្នំពេញ៖អ្នកនាងឡាយ លក្ខិណា បានចេញច្រៀងសម្ដែងតាមរង្គសាលនិងភោជនីយដ្ឋានមួយចំនួននៅកាណាដាកាលពីថ្ងៃ១៨ ឧសភា ដោយចាប់ដៃជាមួយអតីតតារាហង្សមាសលោកនៅ ស៊ីនឿន ជាថ្មី ខណៈដែលកាលពីពាក់កណ្ដាល និងចុងខែ៤ អ្នកទាំងពីរក៍ធ្លាប់ច្រៀងសម្ដែងរួមគ្នានៅទីនោះដែរជាមួយលោកមិញ សុធីវណ្ណ ។រឿងដែលគួរឲ្យចាប់អារម្មណ៍ផ្ទាំងឃោសនា(banner )ដែលអ្នកនាងលក្ខិណា ត្រូវទៅច្រៀងសម្ដែងនោះគឺនាងជាតួឯកព្រោះមានការឌីហ្សាញពីអ្នករៀបចំកម្មវិធីនូវរូបភាពនាងធំនិងនៅពីលើគេជានិច្ច ដែលនេះបញ្ជាក់ថាអ្នកមេម៉ាយរូបនេះកំពុងតែត្រូវប៉ាន់កើបលុយនៅទីនោះ ដកឃ្លាំមិនរួចឡើយ ទើបធ្វើឲ្យនាងពន្យាពេលមកស្រុកខ្មែរដល់ទៅជិត៥ឆ្នាំ ។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថៅកែស្រីផលិតកម្មមួយដែលមានព័តមានថាមានទំនាក់ ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយអ្នកនាងលក្ខិណា នោះបានចេញមុខរួមគ្នាជាមួយអ្នកនាងលក្ខិណា ជាចំហ ទាំងនៅចំពោះមុខតារាផ្សេងៗទៀតរួមទាំងភ្ញៀវដែលចូលរួមដែលនេះបញ្ជាក់ថាអ្នកនាងលក្ខិណា គ្មានការគេច វែស ឬត្រូវលាក់បាំងស្នេហាភេទដូចគ្នាមួយនេះទេ ។ប៉ុន្ដែប្រុសៗវ័យចំណាស់ទាំងក្នុងនិងក្រៅស្រុកមិនតិចនាក់ទេបានគក់ទ្រូងស្ដាយអ្នកមេម៉ាយដើមទ្រូងទ្រលុកទ្រលន់ សាច់ចាំរូបនេះថាមិនគួរណានាងមើលរំលងតាតា ហើយទៅប្រគល់កាយ៉ាឲ្យទៅថៅកែស្រីថ្នមបំពេបែបនេះសោះ ពិតជាគួរឲ្យស្ដាយសាច់សខ្ចីមែន …។
ឡាយ លក្ខិណា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានាងទទួលបានសេចក្ដីទុកចិត្តទាំងស្រុងពីថៅកែស្រីផលិតកម្មមួយដែលផ្ដល់សិទ្ធិឲ្យនាងក្នុងការនាំយកតារាខ្មែរណាដែលមើលទៅឃើញថាទីផ្សារចម្រៀងសិល្បៈល្អនៅក្រៅស្រុកនាងអាចហៅតារានោះទៅច្រៀងសម្ដែងនៅកាណាដាបាន ហើយក្រៅពីនៅ ស៊ីនឿន កន្លងមកអ្នកនាងលក្ខិណា ធ្លាប់នាំយកនិងចាប់ដៃលោនឆន សុវណ្ណារាជ និងឈិន ម៉ានិច្ច ច្រៀងរកលុយដុល្លារនៅកា ណាដាយ៉ាងកាក់កបផងដែរ ។ប៉ុន្ដែចូលដល់រដូវធ្លាក់ភ្លៀងនេះអ្នកនាងលក្ខិណា ងាកទៅចាប់ដៃជាមួយលោកស៊ីនឿន វិញម្ដង ខណៈដែលកាលពីឆ្នាំ២០១៨ អ្នកទាំងពីរក៍ធ្លាប់ច្រៀងសម្ដែងរួមគ្នានៅកាណាដា ដែរហើយបើទោះជាពួកគេមានគម្លាតអាយុខុសគ្នាច្រើនឆ្នាំក្ដី ប៉ុន្ដែលកិ្ខណា និងស៊ីនឿន ចេះបទមរតកច្រើនទើបនាំឲ្យការ ច្រៀងសម្ដែងនៅទីនោះបានទៅមុខដោយរលូន ។ប៉ុន្ដែទាក់ទងរឿងដំណឹងថាអ្នកនាងលក្ខិណា បង្កាត់ភ្លើងស្នេ ហាជាមួយថៅកែស្រីកាណាដា នោះនាងធ្លាប់ច្រានចោល និងប្រាប់អ្នកយកព័តមានយើងថានាងជាមនុស្សស្រីស្រលាញ់ប្រុស មិនមែនស្រលាញ់ស្រីភេទដូចគ្នានោះទេ ។តែសកម្មភាពរបស់អ្នកនាងលក្ខិណា ផ្ទុយពីអ្វីដែលនាងនិយាយព្រោះមានរូបភាពជាច្រើនបង្ហាញថានាងនិងថៅកែស្រីពិតជាស្អិតល្មូតគ្នាដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ។
ប្រភពបានឲ្យដឹងថាឡាយ លក្ខិណា ធ្លាប់ខូចចិត្តដោយសារលែងលះប្ដីកំណ្ដាលទី និងប្រេះឆាស្នេហ៍ឧកញ៉ាមហាសេដ្ឋីម្នាក់កាលពីឆ្នាំ២០០៥ ទើបធ្វើឲ្យនាងលែងសូវទុកចិត្តប្រុសៗ ហើយពេលនេះមិនចង់ប្រឈមការឈឺផ្សារបេះដូងជាថ្មីម្ដងទៀតទើបងាកទៅភ្ជាប់ស្នេហ៍ស្រីដូចគ្នាវិញម្ដងបែបនេះ ដោយមិនក្វល់តាតាប្រជែងចង់ឧកញ៉ាសុំព្យាបាលដំបៅបេះដូងនាងឡើយ ។យ៉ាងណារឿងសំខាន់មួយទៀតដែលធ្វើឲ្យអ្នកនាងលក្ខិណា ហ៊ានប្ដូរដើម្បីស្នេហាមួយនេះនោះគឺនាងចង់ទៅរស់នៅកាណាដា ហេតុនេះហើយក្រៅពីថៅកែស្រីតើមានអ្នកណាដែលដឹងសុខទុក្ខនិងហ៊ានធានាដល់នាងគ្រប់បែបយ៉ាងទាំងអស់បែបនេះទៅ ?ប៉ុន្ដែគេចាំមើលថាតើពេលណាទើបអ្នកនាងលក្ខិណា នាំថៅកែស្រីមកកៀកកើយគ្នានៅខ្មែរដោយបើកចំហ? ក្រៅពីអ្នកនាងឡាយ លក្ខិ ណា តារាខ្មែរដែលកំពុងរស់នៅកាណាដាតាមគូស្នេហ៍នោះមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម ខណៈដែលមាស សុខសោភា វិញប្ដីនាងលោកអ៊ឹត រ៉ាដា មករស់នៅខ្មែរតាមនាងជាង១០ឆ្នាំហើយ ។សម្រាប់អ្នកនាងលក្ខិណា នាងមិនចង់វិលទៅលក់ខោអាវនៅផ្សារអូឬស្សីដូចមុនទៀតទេ ហេតុនេះហើយគេជឿរថានាងនឹងបន្ដរស់នៅកាណាដាតទៅទៀតពោលគឺលែងកំណត់ពីពេលវេលាវិលចូលស្រុកតែម្ដង បើទោះជាតាមគម្រោងនាងត្រូវវិលត្រឡប់មកខ្មែរវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្ដី ។ប្រភពបានឲ្យដឹងថាអ្នកនាងលក្ខិណា ក្រៅពីរកលុយបានពីអាជីពចម្រៀងនៅកាណាដានោះនាងក៍ត្រូវគូស្នេហ៍នាំដើរលំហែកាយ៉ានៅមាត់សមុទ្រ និងញាំអាហារថ្លៃៗជារៀងរាល់ចុងសប្ដាហ៍ ហេតុនេះបានជាអ្នកមេម៉ាយ អត់ក្វល់រឿងកើបលុយល្អិតនៅក្នុងស្រុកទៀតទេ ៕