Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ ៤ភូមិ ប្រគល់ឧបករណ៍ឆក់ត្រី ៣០គ្រឿង ជូនសមត្ថកិច្ច

ពលរដ្ឋ ៤ភូមិ ប្រគល់ឧបករណ៍ឆក់ត្រី ៣០គ្រឿង ជូនសមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន៤ភូមិ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ បានភ្ញាក់រលឹកប្រមូលអាំងវែរទ័រឆក់ត្រី ដែលជាឧបករណ៍ល្មើសច្បាប់ ជូនមន្ត្រីរដ្ឋបាលជលផល កាលពីសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤។

លោកអ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្ទាប់ពីការប្រជុំផ្សព្វផ្សាយ និងចលនាដកហូតឧបករណ៍ឆក់ត្រីកាលពីថ្មីកន្លងទៅនេះ នៅរសៀលថ្ងៃទី២០ ខែឧសភា ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ បានភ្ញាក់រលឹកប្រគល់អាំងវែរទ័រឆក់ត្រី ដល់មន្ត្រីរដ្ឋបាលជលផល សរុបចំនួន៣០គ្រឿង។

នៅក្នុងឱកាសនោះ មន្ត្រីរដ្ឋបាលជលផល បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានភ្ញាក់រលឹកប្រគល់នៅអាំងវែរទ័រឆក់ត្រី ដែលជាបទល្មើសខុសច្បាប់ ដល់មន្ត្រីរដ្ឋបាលជលផល ហើយដើម្បីជាកិច្ចដឹងគុណដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរដ្ឋបាលជលផល ក៏បានឧបត្ថម្ភប្រេងសម្រាប់ចាក់កាណូត ដល់បងប្អូនវិលត្រឡប់ទៅលំនៅឋានវិញផងដែរ៕

RELATED ARTICLES