Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងដេក ឡានដឹកមាន់ធ្លាក់ប្រឡាយទឹកស្អុយ

តៃកុងដេក ឡានដឹកមាន់ធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ រថយន្តកូរ៉េ ដឹកមាន់ ១គ្រឿង កំពុងបើកបរតាមដងផ្លូវសុខៗ អ្នកបើកបរងងុយដេក ងោកមួយភាំង ធ្វើឱ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្តាលឱ្យតៃកុងរថយន្ត និងអ្នករួមដំណើរ ចំនួន៣នាក់ របួសស្រាល។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលារៀនអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលធ្លាក់ប្រឡាយ ជាប្រភទរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9286 ដឹកកេសមាន់ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកម្មករ ៥នាក់។

តាមប្រភពកម្មករដែលរួមដំណើរលើរថយន្ត បានឱ្យដឹងថា មុនកើតហេតុ រថយន្តរបស់ពួកគេ ជិះគ្នាសរុប ៦នាក់ ទើបនឹងវិលត្រឡប់មកពីដឹកមាន់ដាក់ឱ្យម៉ូយ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើត ទៅលិច ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលឲ្យរបួសជើងស្រាល ៣នាក់ ខ្ទេចកាប៊ីនរថយន្ត។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ ដោយភក់ខ្ចាយខ្ទាតប្រឡាក់ពេញផ្លូវ លោកបានយករថយន្តដឹកទឹក មួយគ្រឿង ទៅបាញ់លាងសម្អាតផ្លូវឡើងវិញ។

ចំណែករថយន្តដែលជួបគ្រោះថ្នាក់ដោយខ្លួនឯង សមត្ថកិច្ចឱ្យម្ចាស់ហៅរករថយន្តស្ទូច ទៅលើកចេញពីក្នុងប្រ ឡាយ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES