កូរ៉េខាងត្បូង៖ ទិន្នន័យពន្ធគយថ្មីមួយបានបង្ហាញកាលពីថ្ងៃពុធថាការនាំចេញបារីរបស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងគំហុកលើសពីទំហំទឹកប្រាក់១ប៊ីលានដុល្លារគួរឲ្យកត់សម្គាល់ជាលើកដំបូងក្នុងឆ្នាំ២០១៦ ដោយសារតែកំណើននៃតម្រូវការពីប្រទេសជប៉ុននិងតំបន់មជ្ឈិមបូព៌ា។
យោងតាមតួលេខដែលចងក្រងដោយការិយាល័យពន្ធគយកូរ៉េបង្ហាញថាទំហំទឹកប្រាក់នៃការនាំចេញថ្នាំជក់សរុបមានចំនួន១,០១ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ កើនឡើង១១%ពីបរិមានណ៩១៤លានដុល្លារដែលសម្រេចបានកាលពីឆ្នាំទៅ។
តួលេខបានកើនឡើងយ៉ាងខ្លាំងក្នុងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម២០,២%ក្នុងអំឡុងឆ្នាំ២០១៤-២០១៦ ។
អារ៉ាប់រួមគឺជាអ្នកនាំចូលបារីធំជាងគេបំផុតរបស់កូរ៉េខាងត្បូងស្របពេលដែលទំហំទឹកប្រាក់នៃការនាំចេញផលិតផលនេះទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះកាលពីឆ្នាំទៅមានចំនួន៣៧៥លានដុល្លារកើនឡើង២២,៨%ធៀបនឹងឆ្នាំ២០១៥ ។
ចំណែកការនាំចេញទៅកាន់ប្រទេសជប៉ុនវិញក៏បានកើនឡើងប្រមាណជា៦,៧%ដែរក្នុងឆ្នាំដដែលឬស្មើនឹង១៤៣លានដុល្លារ ខណៈសហរដ្ឋអាមេរិកនាំចូលក្នុងរង្វង់ទឹកប្រាក់១០៤លានដុល្លារកើន១៣%ពីតួលេខឆ្នាំ២០១៥ ។
ទន្ទឹមនិងនេះកូរ៉េខាងត្បូងបាននាំចូលបារីនិងថ្នាំជក់ពីបរទេស៤១៤លានដុល្លារក្នុងឆ្នាំ២០១៦កើន២០,៨%។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា