Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ បារីរបស់ កូរ៉េខាងត្បូង ​កើនឡើង​ខ្លាំង​ មិនធ្លាប់មាន

ការនាំចេញ បារីរបស់ កូរ៉េខាងត្បូង ​កើនឡើង​ខ្លាំង​ មិនធ្លាប់មាន

កូរ៉េខាងត្បូង៖ ទិន្នន័យ​ពន្ធគយ​ថ្មីមួយ​បានបង្ហាញកាលពីថ្ងៃពុធថា​ការនាំចេញ​បារី​របស់កូរ៉េខាងត្បូង​​បានកើនឡើង​យ៉ាង​គំហុក​លើ​សពី​ទំហំទឹកប្រាក់​១ប៊ីលាន​ដុល្លារ​គួរឲ្យ​កត់សម្គាល់​ជាលើកដំបូង​ក្នុង​ឆ្នាំ​២០១៦ ដោយសារតែ​កំណើន​នៃ​តម្រូវការ​ពីប្រទេស​ជប៉ុននិង​តំបន់​មជ្ឈិមបូព៌ា​។

យោងតាម​តួលេខ​ដែល​ចងក្រង​ដោយ​ការិយាល័យ​ពន្ធគយ​កូរ៉េ​បង្ហាញ​ថា​ទំហំ​ទឹក​ប្រាក់​នៃការ​នាំចេញ​ថ្នាំជក់​សរុបមានចំនួន​១,០១ប៊ីលាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​១១%​ពី​បរិមានណ៩១៤លានដុល្លារ​ដែលសម្រេចបាន​កាលពី​ឆ្នាំទៅ​។

តួលេខ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​អត្រាកំណើនប្រចាំឆ្នាំជាមធ្យម​២០,២%​​ក្នុងអំឡុង​ឆ្នាំ​២០១៤-២០១៦ ។

អារ៉ាប់រួមគឺជាអ្នក​នាំចូល​បារីធំជាងគេ​បំផុត​របស់កូរ៉េខាងត្បូង​ស្របពេល​ដែល​ទំហំទឹកប្រាក់នៃការ​នាំចេញ​ផលិត​ផលនេះទៅកាន់ប្រទេស​នៅ​មជ្ឈិមបូព៌ាមួយ​នេះ​កាលពីឆ្នាំទៅ​មានចំនួន​៣៧៥លានដុល្លារ​កើនឡើង​២២,៨%​ធៀបនឹង​ឆ្នាំ​២០១៥ ។

ចំណែកការនាំចេញ​ទៅកាន់ប្រទេស​ជប៉ុនវិញ​ក៏បាន​កើនឡើង​ប្រមាណជា​៦,៧%​ដែរ​ក្នុងឆ្នាំដដែល​ឬស្មើនឹង​១៤៣លានដុល្លារ ខណៈ​សហរដ្ឋអាមេរិក​នាំចូល​ក្នុងរង្វង់ទឹកប្រាក់​១០៤លាន​ដុល្លារ​កើន១៣%​ពីតួលេខឆ្នាំ​២០១៥ ។

ទន្ទឹមនិងនេះ​កូរ៉េខាងត្បូងបាននាំចូល​បារី​និង​ថ្នាំជក់ពីបរទេស​៤១៤លានដុល្លារ​ក្នុង​ឆ្នាំ​២០១៦កើន២០,៨%​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES