Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ វ៉ៃខ្នោះ១៨នាក់

បង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ វ៉ៃខ្នោះ១៨នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងផ្ទះសំណាក់ សួស្តី ដោយបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន សរុប១៨នាក់ (ស្រី៧នាក់) ព្រមទាំងដកហូតសារញៀនធាតុញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ និងធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ សួស្តី មានទីតាំងស្ថិតនៅផ្ទះលេខ 38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា មុនឈានដល់ការឡោម ព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់ខាងលើ សមត្ថកិច្ចបាទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅចំណុចផ្ទះសំណាក់ សួស្តី មានក្រុមក្មេងស្ទាវមិនស្គាល់ អត្តសញ្ញាណ ប្រមូលផ្តុំពពាក់ពពូន ចេញចូលនៅក្នុងផ្ទះសំណាក់នេះ មិនដាច់ សង្ស័យមានពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀនតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំគោលការណ៍ចុះឡោមព័ទ្ធចំណុចទីតាំងផ្ទះសំណាក់មួយនេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៨នាក់ (ស្រី៧) និងដកហូតសារធាតុញៀនមួយចំនួន។

ជនសង្ស័យប្រុសស្រីទាំង១៨នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បញ្ជូនទៅ​កាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES