Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះស្មៅ រាលឆេះឡានកុងតឺន័រ

 ភ្លើងឆេះស្មៅ រាលឆេះឡានកុងតឺន័រ

ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះស្មៅ និងស្លឹកឫស្សីងាប់ៗ រួចក៏រាលដាលឆ្លងរបងចូលឆាបឆេះកន្ទុយរថយន្តកុងតឺន័រ ចតទុកនៅក្នុងដីឡូត៍ ១កន្លែង បណ្តាលឱ្យរងការខូចខាតរថយន្តកុងតឺន័រ អស់ចំនួន១គ្រឿង បង្កការភ្ញាក់ផ្អើល នាំគ្នាយករថយន្តចេញ និងជួយគ្នាពន្លត់។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពប្រជាការពារសង្កាត់ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកដុតកម្ទេចឈើចោល នៅដីវាលខាងលើ លុះដោយសារតែខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យភ្លើងឆេះស្លឹកឫស្សីរាលដល់ស្មៅ ខណៈដែលក្រុមជាងជួសជុល និងកម្មកររវល់តែចេញទៅហូបបាយ ស្រាប់តែ ភ្លើងឆេះចូលដល់ចំណតរថយន្តកុងតឺន័រ ទើបភ្ញាក់ផ្អើលឆោឡោ នាំគ្នាយករថយន្តចេញ តែយ៉ាងណាភ្លើងបានឆាបឆេះកន្ទុយរថយន្ត ចំនួន១គ្រឿងទៅហើយ។ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ច នាំគ្នាជួយពន្លត់ភ្លើង ដោយមិនរាលដាលទៀតឡើយ៕

RELATED ARTICLES