Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះយួន៣នាក់ ថ្នាំញៀនជាង១០គីឡូ

វ៉ៃខ្នោះយួន៣នាក់ ថ្នាំញៀនជាង១០គីឡូ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប្រុសស្រីចំនួន៣នាក់ជាជនជាតិវៀតណាម ជាសាធារណៈ ដែលកម្លាំង នគរបាលធ្វើការបង្ក្រាប និងដកហូតនូវសារធាតុញៀន ជាង១០គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានដល់ការចុះបង្ក្រាបតែម្តង។ សារធាតុញៀនទាំងនេះ គឺក្រុមជនសង្ស័យ មានគោល បំណងបញ្ជូនទៅប្រទេសកូរ៉េ និងចរាចរក្នុងទីតាំងក្លឹបកម្សន្ត នៅរាជធានីភ្នំពេញ ផងដែរ។

 គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ ដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជាក់ស្តែងនៅចំណុចខុនដូមួយកន្លែង នៅមូលដ្ឋានខណ្ឌទួលគោក កំពុងធ្វើ សកម្មភាពជួញដូរ ផលិតរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបនចាប់យកវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង១០គីឡូក្រាម រួមទាំងសម្ភារៈផលិត និងផ្សំនូវសាធាតុញៀនមួយចំនួន។

ជនសង្ស័យជាជនជាតិវៀតណាម ទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES