Wednesday, February 26, 2025
Homeព័ត៌មានអន្តរជាតិភ្លើងឆេះកុដិលោក ក្មេងវត្ត៣នាក់ ស្លា...ប់...ឱបគ្នា

ភ្លើងឆេះកុដិលោក ក្មេងវត្ត៣នាក់ ស្លា…ប់…ឱបគ្នា

ខេត្តនន្ទបុរី (ថៃ) ៖ គ្រោះអគ្គិភ័យមួយ បានកើតឡើងទៅលើកុដិព្រះសង្ឃចំណាស់ នៅវត្តសួនកែវ ខេត្តនន្ទបុរី ប្រទេសថៃ ទាំងកណ្តាលយប់ បណ្តាលឲ្យក្មេង ៣នាក់ ជាក្មេងវត្ត ដែលកំព្រាឪពុកម្តាយ ត្រូវបានព្រះសង្ឃ យកមកចិញ្ចឹម ឲ្យបានរៀនសូត្រ ត្រូវភ្លើងឆេះខ្លោចក្រញង់ ក្នុងនោះពីរនាក់ជាបងប្អូនភ្លោះ បានស្លាប់ឱបគ្នា។

នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលប៉ុស្តិ៍បានយ៉ៃ  ខេត្តនន្ទបុរី  បានទទួលដំណឹងថា មានអគ្គិភ័យឆាបឆេះកុដិព្រះសង្ឃមួយអង្គ មានក្មេងជាប់គាំងនៅខាងក្នុង ទើបសមត្ថកិច្ចជំនាញបានបញ្ជូនក្រុមពន្លត់អគ្គិភ័យ រួមជាមួយរថយន្តពន្លត់ និងបុគ្គលិកស្ម័គ្រចិត្ត មន្ត្រីផ្នែកកោសល្យវិច័យ និងវេជ្ជបណ្ឌិតកោសល្យវិច័យ ប្រញាប់ចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យនិងងស៊ើបអង្កេត។

កន្លែងកើតហេតុ ជាកុដិព្រះសង្ឃ មួយជាន់ ជាន់លើធ្វើអំពីដែក តែមិនមានព្រះសង្ឃគង់នៅទេ បានរងការឆាប ឆេះ។ ក្នុងកុដិ  មានសពក្មេងប្រុស ៣នាក់ ឆេះខ្លោច ដេកស្លាប់ជាមួយគ្នា ក្នុងនោះរួមមាន ទី១-ឈ្មោះ បញ្ញាវិត ឈុទិម៉ាថានន្ទ អាយុ ១១ឆ្នាំ ទី២-ឈ្មោះ បញ្ញាវ៉ាត់ ឈុទិម៉ាថានន្ទ អាយុ ១១ឆ្នាំ (បងប្អូនភ្លោះ) និងទី៣-ឈ្មោះ ធីរភុង រ៉បស៊្រី  អាយុ ៩ឆ្នាំ ។ ក្មេងរងគ្រោះអ្នកទាំងបីនាក់ ជាកុមារកំព្រា ដែលកំពុងត្រូវបានព្រះសង្ឃយកមកចិញ្ចឹម បញ្ជូនពួកគេទៅសិក្សា និងជួយការងារក្នុងវត្ត។

តាមសម្តីបុរសឈ្មោះ ទុំ (ហៅក្រៅ) ជាអាចារ្យវត្ត បាននិយាយថា ព្រះសង្ឃ បានទូរស័ព្ទមកលោកថា មានភ្លើងឆេះកុដិ ទើបគាត់រត់ទៅពន្លត់ភ្លើង។ ពេលនោះភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ទើបគាត់ប្រញាប់យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ។ ពេលភ្លើងរលត់ ដំបូងមិនដឹងថាមានក្មេងនៅខាងក្នុងនោះទេ លុះពិនិត្យទៅ ឃើញមានសពក្មេង ៣នាក់ ត្រូវភ្លើងឆេះខ្លោច សុទ្ធតែជាក្មេងវត្ត។ ។ ស្ថានភាពសាកសពក្មេងទាំង៣នាក់ ស្លាប់ឱបគ្នា ។ ចំពោះមូលហេតុ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី មុនពេលភ្លើងឆេះរាលដាល ហើយក្នុងពេលកើតហេតុមានភ្លៀងធ្លាក់ស្រិចៗ។

សពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យព្រះសង្ឃ និងអាចារ្យវត្តកើតហេតុ ធ្វើបុណ្យ បូជាតាមប្រពៃណី៕

RELATED ARTICLES