Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកដំណាំម្រេច នៅជា​មុខទំនិញ នាំចេញ​សំខាន់​ដដែល របស់វៀតណាមឆ្នាំនេះ

ដំណាំម្រេច នៅជា​មុខទំនិញ នាំចេញ​សំខាន់​ដដែល របស់វៀតណាមឆ្នាំនេះ

ទីផ្សារម្រេច

វៀតណាម៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម​រំពឹងថា​ផលិតផល​ម្រេច​នឹង​នៅតែជា​មុខទំនិញ​ស្រូបយក​រូបិយប័ណ្ណបរទេស​ដ៏​សំខាន់​សម្រាប់​វៀតណាម​ក្នុង​ឆ្នាំ​២០១៧នេះ ជាមួយនិងការ​ដាក់ទិសដៅ​ទាញយកចំណូល​ពីការនាំចេញ​ចំនួន​១,៦ប៊ីលានដុល្លារ​ថ្វីបើ​មានការ​ធ្លាក់ចុះ​ក្នុង​ផ្នែក​ទិន្នផល​នៅតាម​តំបន់​ប្រកប​កសិកម្មមួយចំនួន​យ៉ាងណាក្តី ។

ជាមួយនិង​ក្តីរំពឹង​នៃកំណើន១៣%​ពីមួយឆ្នាំទៅមួយឆ្នាំ​ ផលិតផល​ម្រេច​វៀតណាម​ត្រូវបានគេរំពឹងថា​នឹង​ស្ថិតក្នុង​ចំណោម​ទំនិញ​១៣មុខ​ដែល​រកចំណូល​ពីការ​នាំចេញ​ជាង​១,៥ប៊ីលានដុល្លារក្នុង​ឆ្នាំ​២០១៧នេះ ។

ក្នុងអំឡុងឆ្នាំ​២០១៦ វៀតណាមបាននាំចេញ​ម្រេចទៅបរទេស​ចំនួន​១៧៧.០០០​តោន​ដែលមាន​ទំហំទឹកប្រាក់​១,៤២ប៊ីលាន​ដុល្លារ​កើនឡើង​៣៤,៣%​ផ្នែកបរិមាណ និង​១២,៩%​ផ្នែកទំហំទឹកប្រាក់។

ចំណែក​ទីផ្សារ​ដែលមាន​កំណើន​ខ្លាំងក្លាជាងគេបំផុត​ក្នុងការ​នាំចូល​ផលិត​ផល​ម្រេចវៀតណាម​គឺ​ប៉ាគីស្ថានកើន ៣,១៤ដង ហ្វីលីពីនកើន៣ដង សហរដ្ឋ​អាមេរិកកើន ៣១,៣% អេហ្ស៊ីបកើន២៣,២% អេស្ប៉ាញកើន១៤% និង​ឥណ្ឌាកើន​១២% ។

ក្នុង​ខែ​មករា​ឆ្នាំ​២០១៧ វៀតណាម​នាំចេញ​ម្រេចបាន​ប្រមាណជា​៨.០០០តោន​ក្នុង​ទំហំទឹកប្រាក់​​៥៦លាន​ដុល្លារ​ ធ្លាក់ចុះ​១៨%​ផ្នែកបរិមាណ​និង​៣៧%​ផ្នែក​ទំហំទឹកប្រាក់​។

ក្នុង​តំណែង​ជា​អ្នកនាំចេញ​ផលិតផល​ម្រេច​ធំជាងគេ​បំផុត​លើពិភពលោក​ វៀត​ណាម​នឹង​រីករាយ​ជាមួយនិងកំណើន​នាំចេញ​លឿនជាងមុន​ថែមទៀត​ក្នុង​ឆ្នាំ​២០១៧ ។

សមាគម​ម្រេចវៀតណាម​បានព្យាករ​ថា​ទិន្នផលម្រេច​របស់ប្រទេស​ជាតិ​នឹង​​កើន​ឡើង​យ៉ាងតិច​១៥%​ក្នុងរដូវដាំដុះ​ឆ្នាំ​២០១៦-២០១៧ បើទុក​ជា​ការ​ប្រមូលផល​នៅ​តាម​តំបន់​មួយចំនួន​អាច​ថយចុះ​ដោយសារតែជំងឺកើតឡើងលើ​ដើមម្រេច​និង​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំទៅយ៉ាងណាក្តី ។

ដោយឡែកទិន្នផល​ដាំដុះ​ឆ្នាំ​២០១៦-២០១៧​ទំនងជានឹងកើន​១៥ទៅ​២០%​ពីអំឡុង​ឆ្នាំ​២០១៥-២០១៦​ ដែល​នាំមកនូវផលិតកម្មម្រេចឆ្នាំនេះ​សម្រេចបាន​ចំនួន​១៨០.០០០តោន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES