Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ខ្សែកបាន ស៊យដួលម៉ូតូ ជាប់ខ្នោះ២

ឆក់ខ្សែកបាន ស៊យដួលម៉ូតូ ជាប់ខ្នោះ២

ខេត្តព្រៃវែង ៖ ក្រុមចោរឆក់ ចំនួន២នាក់ បានធ្វើសកម្មភាពឆក់ខ្សែកស្ត្រីម្នាក់ បានសម្រេច តែស៊យដួលម៉ូតូដោយខ្លួនឯង ត្រូវស្ត្រីរងគ្រោះស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់ក្របួចជាប់ទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិបារាយណ៍លិច សង្កាត់បារាយ ក្រុងព្រៃវែង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះវីត កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនិពិតប្រាកដ និងទី២-ឈ្មោះជា វិដេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ មានលំនៅ ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ស៊េរីឆ្នាំ២០២២។ ចំណែកជនរងគ្រោះ ឈ្មោះនូវ មិនា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូ ម្នាក់ឯង ស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយ រួចធ្វើសកម្មភាពឆក់ខ្សែក ពីកជនរងគ្រោះ បានសម្រេច តែស៊យអី ពេលឆក់នោះ ម៉ូតូជនសង្ស័យបានដួល ទើបជនរងគ្រោះស្រែកចោរ!ៗ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនោះ នាំគ្នាចេញមកមើល ហើយក៏ព្រួតគ្នាចាប់ចោរទាំង២នាក់ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធី៕

RELATED ARTICLES