Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពុះដីឡូត៍លក់អត់ច្បាប់ អាជ្ញាធរចុះផ្អាក

ពុះដីឡូត៍លក់អត់ច្បាប់ អាជ្ញាធរចុះផ្អាក

ខេត្តស្វាយរៀង ៖ មន្ត្រីរដ្ឋបាលក្រុងបាវិត បានចុះផ្អាកអាជីវកម្មលក់ដីឡូត៍ ១កន្លែង ដែលមានស្លាកគម្រោង លីទី អភិវឌ្ឍន៍ក្រុងបាវិត ដែលគ្មានច្បាប់អនុញ្ញាត និងកំពុងពាក់ព័ន្ធបញ្ហាជាច្រើនករណីផងដែរ។

មន្ត្រីរដ្ឋបាលក្រុងបាវិត បានបញ្ជាក់ថា គម្រោងលីទី អភិវឌ្ឍន៍ ក្រុងបាវិត ដែលប្រកបអាជីវកម្ម លក់ដីឡូត៍ មានទីតាំងស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ។ប្រភពដដែល បន្តថា ក្រោយពីការចុះពិនិត្យជាក់ស្តែង រកឃើញថា គម្រោងលីទី អភិវឌ្ឍន៍ក្រុងបាវិត ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៨០២០៣-៣១៦៧ មានទីតាំងដីគម្រោង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ខាងត្បូងផ្សារអន្តរជាតិបាវិត) បានចុះបញ្ជីហ៊ីប៉ូតែក (ជាប់បន្ទុកធនា គារ)។

បច្ចុប្បន្នក្រុមហ៊ុនខាងលើ បាននិងកំពុងប្រកាសដាក់លក់ដីឡូត៍ តាមរយៈក្រុមហ៊ុនស៊ី អិល.ភី.អ ខនស្ត្រាក់សិន ឯ.ក (CLPR CONSTRUCTION CO.,LTD) និងមាន Facebook Page ឈ្មោះស៊ី អិលភីអខនស្ត្រាក់សិន។ម៉្យាងទៀត ក្រុមហ៊ុនខាងលើ កំពុងមានបញ្ហាពាក់ព័ន្ធជាច្រើនករណី ហើយត្រូវបានអាជ្ញាធរ បញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

រដ្ឋបាលក្រុងបាវិត សូមជូនដំណឹងដល់សាធារណជនដែលបានទិញ ឬមានបំណងទិញដីឡូត៍ ពីគម្រោងលីទី អភិវឌ្ឍន៍ក្រុងបាវិត ខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានាដែលនឹងកើតមានឡើងបណ្តា លមកពីការអភិវឌ្ឍលំនៅឋាន និងដីឡូត៍ខាងលើ៕

RELATED ARTICLES