Saturday, November 23, 2024
Homeព័ត៌មានជាតិកំពូលរថយន្ត Ford Ranger Raptor 2024 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​!

កំពូលរថយន្ត Ford Ranger Raptor 2024 បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ​!

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់​បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ១,៥០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាព​របស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter)​  ដែលនាំមកនូវបច្ចេកវិទ្យាទំនើបផ្សេងៗដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) និង​ប្រព័ន្ធចាកចេញពីចំណតដោយស្វ័យប្រវត្ត រួមទាំងមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ Ford Ranger Raptor ជាកំពូលរថយន្ត Pick-up ដែលគ្មានរថយន្ត  Pick-up ណាអាចប្រៀបផ្ទឹមបានដោយ​សារតែមានបច្ចេកវិទ្យាទំនើបលើសគេ ដូចជាជម្រើស​ម៉ាស៊ីន​សាំង​ នោះគឺយើងអាចកំណត់សំឡេងរថយន្តបាន នឹងមានបូមអេឡិចត្រូនិចដែលដូចទៅនឹងរថយន្ត​ស្ព័រអញ្ចឹង ដែលមិនត្រឹមតែអាចបើកបរក្នុងទីក្រុងនោះទេ រថយន្តនេះគឺអាចបត់បែនបានគ្រប់កាលៈ​ទេសៈ ហើយរថយន្តនេះក៏មានអ្នកជំនាញបានយកទៅកែឆ្នៃ ដើម្បីប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road ផងដែរ ដោយអាចបើកក្នុងល្បឿនលឿនបានដល់ទៅ 198km/h ឯណោះ និងអាចរក្សា​លំនឹងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលបានទិញរថយន្ត ហ្វដ គឺនឹង​ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលនេះគឺជាការផ្តល់ជូនទៅកាន់អតិថិជនវិញ ក៏ដូចជា​ការ​ផ្តល់​​​នូវទំនុកចិត្តទៅកាន់អតិថិជនក្នុងការប្រើប្រាស់រថយន្ត ហ្វដ”

លោក ម៉ៃឃើល ហ្វ្រីមែន (Mr. Michael Freeman) អ្នកជំនាញខាងប្រណាំងឡាន Off-Road បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដែលយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ ដើម្បីបង្ហាញអំពីសមិទ្ធផល​ដែល​រថយន្ត Ranger Raptor របស់យើងទទួលបាន ក្នុងការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road​ (Asia Cross Country Rally)។ ដោយសារកម្លាំងម៉ាស៊ីន ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត Ranger Raptor ទើបធ្វើ​អោយយើងទទួលបានជ័យជំនះ​ក្នុងការប្រកួត និងមិនគ្មាន​ឧបសគ្គណា​ដែល​​ជាកង្វល់សម្រាប់រថយន្ត Ranger Raptor នោះទេ។”

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ ដោយបំពាក់មកនូវបំពង់ស៊ីមុំាង​ភ្លោះដែលអាចកំណត់នូវសំលេងបាន និងរួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់​ក្រាស់ប្រភេទ Off-Road ទំហំ 33អ៊ីញ ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះ​មុខ។

ពិសេសជាងនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក៏នៅតែបន្តបំពាក់មកនូវ​​បច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជន និងបង្ហាញអំពីទិន្នន័យ​ផ្សេងៗ​ជា​ច្រើន នៅលើកុងទ័រឌីជីថល 12.4អ៊ីញ ដោយមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវចំនួន 7 ជម្រើស ដូចជា Normal, Sport, Slippery, Mud/Ruts, Baja, Sand, និង Rock Crawl ភ្ជាប់ជាមួយអេក្រង់ Multi-Touchscreen 12អ៊ីញ ដែលមានបំពាក់បច្ចេកវិទ្យា SYNC4A ដោយអាចភ្ជាប់ Apple Carplay និង Android Auto តាមរយៈ Wireless បូករួមជាមួយមុខងារភ្លើងបំភ្លឺជុំវិញរថយន្ត ដែលជួយសម្រួលដល់អ្នកប្រើប្រាស់រថយន្តក្នុងករណីត្រួវការភ្លើងបំភ្លឺក្នុងកន្លែងងងឹត និងប្រព័ន្ធគ្រប់​គ្រងប៉ុង អេឡិចត្រូនិច ដោយអាចចាប់ប៉ុងមុខ និងក្រោយ ជាមួយនឹងប្រព័ន្ធកំណត់ការ​បើកបរ​សម្រាប់ផ្លូវឧបសគ្គ និងដំណើរជាមួយប្រព័ន្ធកាមេរ៉ា 180o​ និងកាមេរ៉ា 360o​ ដែលជួយសម្រួលដល់ការបើកបរ​របស់​អតិថិជន។ល។

លើសពីនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាព​ទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធ​ចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់, ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់​ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន 6 ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះស្ងួត ពណ៌ប្រផេះរលោង និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ជម្រើសម៉ាស៊ីនសាំង គឺ $79,900 និងជម្រើសម៉ាស៊ីនម៉ាស៊ូត គឺ $75,900 សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,​ សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។

RELATED ARTICLES