Thursday, November 28, 2024
Homeបច្ចេកវិទ្យារបៀប ​បើក​លេខ១ ឡើង​ចំណោត ​មិនឱ្យ​រលត់​ម៉ាស៊ីន

របៀប ​បើក​លេខ១ ឡើង​ចំណោត ​មិនឱ្យ​រលត់​ម៉ាស៊ីន

តិចនិក​បើករថយន្ត

សម្រាប់ការ​បើក​រថយន្ត​លេខ​ដៃពេលខ្លះក៏​អាច​ជួប​ការ​លំបាក​ខណៈពេល​អនុវត្ត​ជាង​លេខ​អូ​តូបន្តិច ពិសេស​ខណៈ​ពេល​បំ​លាស់​ទី​រថយន្ត​ឡើង​ទីទួតែម្តង។ ដែល​អ្នក​កាន់​ចង្កូតរថយន្ត​ជា​ច្រើន​អាច​គាប់​ជួន​ត្រូវ​រលត់​ម៉ាស៊ីន ពេលពួក​គាត់​បញ្ចូល​លេខ​ឡើង​ទួល ឬ​​ចំណោតភ្នំ​ដោយប្រើ​លេខ​១ ជា​ហេតុ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ខាងក្រោមនេះជា​វិធីសាស្ត្រ​បញ្ចូល​លេខ​១​ក្នុង​ពេល​បើករថយន្ត​ឡើង​ផ្លូវ​ចោត ឬ​ទីទួល​ខ្ពស់​កុំ​ឲ្យ​ជួប​បញ្ហា​៖

១-​រក្សា​ជើង​ឆ្វេង​លើ​ឈ្នាន់​អំ​ប្រា​យ៉ាជាន់​ដាក់​ទៅ​លើ​ឈ្នាន់​ហ្គារ៍​ជាមួយនឹង​ជើង​ខាងស្តាំ​រហូត​ដល់​អ្នក​ឮ​សំឡេង​ម៉ាស៊ីន​ចាប់ផ្តើម​បង្កើន​ល្បឿនរ​ង្វិ​ល​ជុំ​បន្តិច​ម្តង​ៗ ។

២-​សម្រួល​ដក​ជើង​ឆ្វេង​ចេញពី​ឈ្នាន់​អំ​ប្រា​យ៉ា​យឺត​ៗ ស្រប​ពេល​ជើង​ស្តាំ​បន្ត​បន្ថែម​សម្ពាធ​ខ្លាំង​បន្តិច​លើ​ឈ្នាន់​ហ្គារ៍ ។

៣-​នៅ​ពេល​រថយន្ត​ចាប់ផ្តើម​ផ្លាស់​ទី ម៉ាស៊ីន​ក៏​ចាប់ផ្តើម​បង្កើនរ​ង្វិ​ល​ជុំ​​ខ្លាំង​ឡើង​ៗ​សារ​ជា​ថ្មី​ដែរ។ ដូច្នេះ​អ្នក​ជាន់​អំ​ប្រា​យ៉ា​គ្រប់ពេល​ជាមួយនឹង​ជើង​ឆ្វេង ហើយ​លែង​ឈ្នាន់​ហ្គារ៍​ដែល​នៅ​ជើង​ខាងស្តាំ។

៤-​រំកិល​ចង្កឹះ​លេខ​ទៅ​ក្នុង​តំណែង​លេខ​ទី​២​ដោយ​ប្រើ​ដៃ​ខាងស្តាំ ។

៥-​បង្កើន​ការ​ជាន់​ហ្គារ៍​ជាមួយ​ជើង​ខាងស្តាំ​ទុក​ជើង​ឆ្វេង​ស្ថិត​នៅ​លើ​ឈ្នាន់​ហ្គារ៍​គ្រប់ពេល ។

៦-​ពេល​ម៉ាស៊ីនរថយន្ត​ចាប់ផ្តើម​បង្កើន​កម្លាំងរ​ង្វិ​ល​ជុំ​ឡើង​វិញ លែង​ជើង​ឆ្វេង​យ៉ាង​ស្បឺត​ៗ​ពី​ឈ្នាន់​អំ​ប្រា​យ៉ា ស្រប​ពេល​ជើង​ស្តាំ​បន្ត​ដាក់​សម្ពាធ​លើ​ឈ្នាន់​ហ្គារ៍ ។

រូបតំណាង

សម្គាល់៖ ចូរលោកអ្នកអនុវត្ត​ វិធីសាស្ត្រ​បែប​នេះ​នៅ​គ្រប់​តំណែង​លេខ​ទាំងអស់​​ដើម្បីទទួលបាន​សុវត្ថិភាព​ក្នុងការ​បើកបរក្នុង​លក្ខខណ្ឌផ្លូវ​លំបាកៗ​ពិសេសដូចករណីខាងលើ៕

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES