តិចនិកបើករថយន្ត
សម្រាប់ការបើករថយន្តលេខដៃពេលខ្លះក៏អាចជួបការលំបាកខណៈពេលអនុវត្តជាងលេខអូតូបន្តិច ពិសេសខណៈពេលបំលាស់ទីរថយន្តឡើងទីទួតែម្តង។ ដែលអ្នកកាន់ចង្កូតរថយន្តជាច្រើនអាចគាប់ជួនត្រូវរលត់ម៉ាស៊ីន ពេលពួកគាត់បញ្ចូលលេខឡើងទួល ឬចំណោតភ្នំដោយប្រើលេខ១ ជាហេតុប្រឈមនឹងហានិភ័យខ្ពស់។ ខាងក្រោមនេះជាវិធីសាស្ត្របញ្ចូលលេខ១ក្នុងពេលបើករថយន្តឡើងផ្លូវចោត ឬទីទួលខ្ពស់កុំឲ្យជួបបញ្ហា៖
១-រក្សាជើងឆ្វេងលើឈ្នាន់អំប្រាយ៉ាជាន់ដាក់ទៅលើឈ្នាន់ហ្គារ៍ជាមួយនឹងជើងខាងស្តាំរហូតដល់អ្នកឮសំឡេងម៉ាស៊ីនចាប់ផ្តើមបង្កើនល្បឿនរង្វិលជុំបន្តិចម្តងៗ ។
២-សម្រួលដកជើងឆ្វេងចេញពីឈ្នាន់អំប្រាយ៉ាយឺតៗ ស្របពេលជើងស្តាំបន្តបន្ថែមសម្ពាធខ្លាំងបន្តិចលើឈ្នាន់ហ្គារ៍ ។
៣-នៅពេលរថយន្តចាប់ផ្តើមផ្លាស់ទី ម៉ាស៊ីនក៏ចាប់ផ្តើមបង្កើនរង្វិលជុំខ្លាំងឡើងៗសារជាថ្មីដែរ។ ដូច្នេះអ្នកជាន់អំប្រាយ៉ាគ្រប់ពេលជាមួយនឹងជើងឆ្វេង ហើយលែងឈ្នាន់ហ្គារ៍ដែលនៅជើងខាងស្តាំ។
៤-រំកិលចង្កឹះលេខទៅក្នុងតំណែងលេខទី២ដោយប្រើដៃខាងស្តាំ ។
៥-បង្កើនការជាន់ហ្គារ៍ជាមួយជើងខាងស្តាំទុកជើងឆ្វេងស្ថិតនៅលើឈ្នាន់ហ្គារ៍គ្រប់ពេល ។
៦-ពេលម៉ាស៊ីនរថយន្តចាប់ផ្តើមបង្កើនកម្លាំងរង្វិលជុំឡើងវិញ លែងជើងឆ្វេងយ៉ាងស្បឺតៗពីឈ្នាន់អំប្រាយ៉ា ស្របពេលជើងស្តាំបន្តដាក់សម្ពាធលើឈ្នាន់ហ្គារ៍ ។
រូបតំណាង
សម្គាល់៖ ចូរលោកអ្នកអនុវត្ត វិធីសាស្ត្របែបនេះនៅគ្រប់តំណែងលេខទាំងអស់ដើម្បីទទួលបានសុវត្ថិភាពក្នុងការបើកបរក្នុងលក្ខខណ្ឌផ្លូវលំបាកៗពិសេសដូចករណីខាងលើ៕
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា