Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេម៉ាយដាំបាយភ្លេចពន្លត់ភ្លើង ឆេះផ្ទះហ្មត់

មេម៉ាយដាំបាយភ្លេចពន្លត់ភ្លើង ឆេះផ្ទះហ្មត់

ខេត្តសៀមរាប ៖ ស្ត្រីមេម៉ាយម្នាក់ បានបង្កាត់ភ្លើងដាំបាយនៅក្នុងរោងបាយ រួចភ្លេចពន្លត់ភ្លើង លុះដល់ពាក់កណ្តាលអធ្រាត្រ ស្រាប់តែរងើកភ្លើងបានផ្ទុះខ្ទាតទៅប៉ះជញ្ជាំងស្លឹក បណ្តាលឱ្យឆាបឆេះរោងបាយ និងរាលឆេះផ្ទះ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង គិតជាទំហំការខូចខាតប្រមាណជាង៧លានរៀល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក។

ជនរងគ្រោះជាម្ចាស់ផ្ទះដែលរងការឆាបឆេះ មានឈ្មោះក្រាក់ គឿម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ ជាស្ត្រីមេម៉ាយ មានលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ បានដាំបាយ និងធ្វើម្ហូបនៅក្នុងផ្ទះបាយ រួចភ្លេចពន្លត់ភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវ រួចក៏ចូលដេកលក់ទៅ លុះដល់ពាក់កណ្តាលអធ្រាត្រ ស្រាប់តែកើតមានអគ្គិភ័យបានឆាបឆេះផ្ទះបាយ និងរាលឆេះផ្ទះ បណ្តាលឱ្យខូចខាតគិតជាប្រាក់ ប្រមាណជាង៧លានរៀល សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

RELATED ARTICLES