Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរចិនយួន ប្លន់ឡានខ្មែរ ជាប់ខ្នោះ២

ចោរចិនយួន ប្លន់ឡានខ្មែរ ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យជាជនជាតិចិន និងវៀតណាម ចំនួន៤នាក់ បានធ្វើសកម្មភាពជួលរថយន្តតាក់ស៊ីរបស់ជនជាតិខ្មែរ ១គ្រឿង ជិះ លុះដល់កន្លែងស្ងាត់ នាំគ្នាធ្វើសកម្មភាពប្លន់យករថយន្តនិងទូរស័ព្ទ ១គ្រឿង បន្ទាប់មកបានព្យាយាមបើករថយន្តរត់គេចខ្លួន តែត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង និងស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចិន និងវៀតណាម ចំនួន២នាក់ ខណៈបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់រថយន្តនិងទូរស័ព្ទ) នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។ ក្រោយពេលទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ នៅយប់ថ្ងៃដដែល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះយុង សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ឡានឈ្នួល មានលំនៅ ភូមិរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ សម្ភារៈបាត់បង់ រួមមាន រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BX-6820 និងទូរស័ព្ទ ១គ្រឿង ម៉ាក SAMSUNG FOLD3 ពណ៌ខ្មៅ។

ដោយឡែកជនសង្ស័យ៤នាក់ (ឃាត់ខ្លួន២ រត់គេចខ្លួន២) រួមមាន ទី១-ឈ្មោះ Nguyễn Thont Đồng ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម (ឃាត់ខ្លួន)។ ទី២-ឈ្មោះ Li Jun Wei ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)។ ចំណែក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ រីឯវត្ថុតាងចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BX-6820 (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីតាមឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES