Sunday, November 24, 2024
Homeបច្ចេកវិទ្យាប្រអប់​លេខ ​៦វគ្គរបស់ រថយន្ត​មានអត្ថន័យដូចម្តេច?

ប្រអប់​លេខ ​៦វគ្គរបស់ រថយន្ត​មានអត្ថន័យដូចម្តេច?

ឈ្វេងយល់ពី​បញ្ហារថយន្ត

នៅក្នុង​វិស័យរថយន្ត​ពិភពលោក​ ប្រអប់លេខ​៦វគ្គសំដៅ​លើ​លេខបង្កើន​​ល្បឿនឆ្ពោះទៅមុខ​៦លេខ ។ ប្រអប់លេខ​៦វគ្គ​ទូទៅ​គឺជាពពួក​លេខ​​ដៃ​​ដែល​អ្នក​បើក​​​ប្រើ​ជាមួយនិង​អំប្រាយ៉ា​ដោយ​ការ​ជាន់​និងជើង​ ខណៈ​ពេល​ជាន់​ឈ្នាន់ហ្គារ៍​​ដើម្បី​ប្តូរលេខ ។

​​ក/ ប្រអប់លេខដៃ៦វគ្គ

តាម​ធម្មតា​ ពពួកប្រអប់លេខ​ដៃ៦វគ្គ​ត្រូវបាន​គេបម្រុងទុក​សម្រាប់​រថយន្ត​ដែល​ប្រតិបត្តិការ​កម្រិតខ្ពស់ ។ ប្រអប់លេខ​ទាំងនេះ​​មាន​លក្ខណៈ​ពិសេស​​​ដែល​កាន់តែ​បិទជិត​នូវ​អនុបាត​ហ្គារ៍​បង្កើនល្បឿន​ជាង​ពពួករថយន្តលេខដៃប្រើប្រអប់​លេខ​៥វគ្គ ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​បង្អែរបង្អង់​នៅក្នុង​កម្រិត​កម្លាំងរង្វល់ជុំ​តាម​មាត្រដ្ឋាន​របស់ម៉ាស៊ីន ។ មួយវិញទៀត​ការបង្កើនល្បឿនឆ្ពោះទៅមុខ​លេខទី៦​អនុញ្ញាត​ឲ្យ​ការ​បើកបរ​លើ​ផ្លូវ​ហាយវេ​ឬថ្នល់ជាតិ​ដោយ​ពុំ​ធ្វើ​ឲ្យម៉ាស៊ីន​ដំណើរការ​លំបាក​ ។

ខ/ ប្រអប់លេខអូតូ​៦វគ្គ

អស់រយៈ​ពេលប៉ុន្មានឆ្នាំមកហើយ​ដែលបណ្តាក្រុមហ៊ុនផលិត​រថយន្ត​នានា​បាន​ចាប់ផ្តើមបង្កើន​បន្ថែមនូវ​ប្រព័ន្ធ​ចង្កឹះលេខលើ​​រថយន្តប្រើប្រអប់លេខ​ស្វ័យប្រវត្តិ​ឬ​អូតូ​របស់ពួកគេ​ដើម្បី​រក្សាបាននូវថាមពល​ក៏ដូចជា​ភាពសន្សំសំចៃ​ប្រេងឥន្ធនៈ​តាម​រយៈ​លំដាប់​នៃកម្លាំង​រង្វិលជុំ ។ ប្រអប់​លេខ​ស្វ័យប្រវត្តិជាប្រពៃណី​ខុសប្លែក​ពី​ពពួកប្រអប់លេខដៃ​ដែល​ពួកគេ​ប្រើប្រាស់នូវ​ការ​ផ្ទេរ​កម្លាំងរមួល​ជាជាងការ​ប្រើ​អំប្រាយ៉ា​នៅក្នុងការ​បង្កើតប្រតិបត្តិរវាង​ប្រព័ន្ធហ្គារ៍បង្កើនល្បឿន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES