ឈ្វេងយល់ពីបញ្ហារថយន្ត
នៅក្នុងវិស័យរថយន្តពិភពលោក ប្រអប់លេខ៦វគ្គសំដៅលើលេខបង្កើនល្បឿនឆ្ពោះទៅមុខ៦លេខ ។ ប្រអប់លេខ៦វគ្គទូទៅគឺជាពពួកលេខដៃដែលអ្នកបើកប្រើជាមួយនិងអំប្រាយ៉ាដោយការជាន់និងជើង ខណៈពេលជាន់ឈ្នាន់ហ្គារ៍ដើម្បីប្តូរលេខ ។
ក/ ប្រអប់លេខដៃ៦វគ្គ
តាមធម្មតា ពពួកប្រអប់លេខដៃ៦វគ្គត្រូវបានគេបម្រុងទុកសម្រាប់រថយន្តដែលប្រតិបត្តិការកម្រិតខ្ពស់ ។ ប្រអប់លេខទាំងនេះមានលក្ខណៈពិសេសដែលកាន់តែបិទជិតនូវអនុបាតហ្គារ៍បង្កើនល្បឿនជាងពពួករថយន្តលេខដៃប្រើប្រអប់លេខ៥វគ្គ ដែលអនុញ្ញាតឲ្យអ្នកបើកបរបង្អែរបង្អង់នៅក្នុងកម្រិតកម្លាំងរង្វល់ជុំតាមមាត្រដ្ឋានរបស់ម៉ាស៊ីន ។ មួយវិញទៀតការបង្កើនល្បឿនឆ្ពោះទៅមុខលេខទី៦អនុញ្ញាតឲ្យការបើកបរលើផ្លូវហាយវេឬថ្នល់ជាតិដោយពុំធ្វើឲ្យម៉ាស៊ីនដំណើរការលំបាក ។
ខ/ ប្រអប់លេខអូតូ៦វគ្គ
អស់រយៈពេលប៉ុន្មានឆ្នាំមកហើយដែលបណ្តាក្រុមហ៊ុនផលិតរថយន្តនានាបានចាប់ផ្តើមបង្កើនបន្ថែមនូវប្រព័ន្ធចង្កឹះលេខលើរថយន្តប្រើប្រអប់លេខស្វ័យប្រវត្តិឬអូតូរបស់ពួកគេដើម្បីរក្សាបាននូវថាមពលក៏ដូចជាភាពសន្សំសំចៃប្រេងឥន្ធនៈតាមរយៈលំដាប់នៃកម្លាំងរង្វិលជុំ ។ ប្រអប់លេខស្វ័យប្រវត្តិជាប្រពៃណីខុសប្លែកពីពពួកប្រអប់លេខដៃដែលពួកគេប្រើប្រាស់នូវការផ្ទេរកម្លាំងរមួលជាជាងការប្រើអំប្រាយ៉ានៅក្នុងការបង្កើតប្រតិបត្តិរវាងប្រព័ន្ធហ្គារ៍បង្កើនល្បឿន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា