Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកខ្សាច់បុកគ្នា ខ្ទេចមុខទាំង២

ឡានដឹកខ្សាច់បុកគ្នា ខ្ទេចមុខទាំង២

ខេត្តព្រៃវែង ៖ រថយន្តយីឌុបដឹកខ្សាច់ ចំនួន២គ្រឿង បានបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យរួញកៀបជាប់គ្នា ខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អ មិនបង្កឱ្យអ្នកបើកបររថយន្តទាំងសងខាងរងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខរ៉ាសសាំងតេឡា យីហោ ស៊ាង ចាន់ ស្ថិតក្នុងភូមិក្រសារជេត ឃុំរំចេក ស្រុកព្រះស្តេច។

រថយន្តយីឌុប ទាំងពីរគ្រឿង ដែលបុកគ្នា រថយន្តទី១-ពាក់ស្លាកលេខ ភ្នំពេញ 3F-3943 ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត និងរថយន្តទី២-ពាក់ស្លាកលេខ ភ្នំពេញ 3F-2474 ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកគ្នាពេញទំហឹងតែម្តង។

ចំពោះមូលហេតុនេះ ត្រូវបានអ្នកបើករថយន្តយីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3F-3943 អះអាងថា ពេលដែលខ្លួនបើកមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តយីឌុប ១គ្រឿងទៀត ដែលបើកមកបញ្ច្រាសគ្នា បានបើកវ៉ាជែងឆ្លងចូលមកកន្លងរបស់ខ្លួន ទើបភ្លាមៗគាត់ចាប់ហ្វ្រាំងមិនទាន់ ក៏ធ្វើឲ្យរថយន្តទាំងពីរបុកគ្នាពេញទំហឹងតែម្តង ប៉ុន្តែសំណាងល្អអ្នកបើកបររថយន្តទាំងពីរ ពុំមាននរណារងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ៕

RELATED ARTICLES