Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងស្រឡាងយកជើងបញ្ជាចង្កូត ដៃចុចទូរស័ព្ទ ថ្នាក់លើដកចេញ

តៃកុងស្រឡាងយកជើងបញ្ជាចង្កូត ដៃចុចទូរស័ព្ទ ថ្នាក់លើដកចេញ

ភ្នំពេញ ៖ អ្នកបើកសាឡាងប្រចាំកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មួយរូប ដែលបានប្រើជើងបញ្ជាចង្កូត ព្រោះដៃរវល់ចុចលេងទូរស័ព្ទ និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ លួចថតរូបបាន បង្ហោះផ្អើលបណ្តាញសង្គមនោះ ទីបំផុតត្រូវបាននាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សម្រេចបញ្ឈប់ពីការងារ។

តៃកុងសាឡាង ដែលត្រូវបញ្ឈប់ពីការងារខាងលើ មានឈ្មោះឡេង ដារ៉ូ ជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ ប្រចាំកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ។

គួរបញ្ជាក់ថា លោកអាន សំអន នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចបញ្ឈប់បុគ្គលិកម្នាក់ ឈ្មោះឡេង ដារ៉ូ ដែលជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ។ ការសម្រេចបញ្ឈប់បុគ្គលិករូបនេះ បន្ទាប់ពីមានមតិរិះគន់តាមបណ្តាញសង្គមលើអ្នកបើកបរស្រឡាងរូបនេះ ដែលបានប្រើជើងទៅបញ្ជាចង្កូត ដេញចោលតៃកុងសាឡាង យកជើងបញ្ជាចង្កូត ដៃចុចទូរស័ព្ទ

ភ្នំពេញ ៖ អ្នកបើកសាឡាងប្រចាំ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មួយរូប ដែលបានប្រើជើងបញ្ជាចង្កូត ព្រោះដៃរវល់ចុចលេងទូរស័ព្ទ និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ លួចថតរូបបាន បង្ហោះផ្អើលបណ្តាញសង្គមនោះ ទីបំផុត ត្រូវបាននាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សម្រេចបញ្ឈប់ពីការងារហើយ។

តៃកុងសាឡាង ដែលត្រូវបញ្ឈប់ពីការងារខាងលើ មានឈ្មោះឡេង ដារ៉ូ ជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ ប្រចាំកំពង់ចម្លងភ្នំពេញ -អរិយក្សត្រ។

គួរបញ្ជាក់ថា លោកអាន សំអន នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចបញ្ឈប់ បុគ្គលិកម្នាក់ឈ្មោះឡេង ដារ៉ូ ដែលជាអ្នកបើកបរស្រឡាងដឹកអ្នកដំណើរ។ ការសម្រេចបញ្ឈប់បុគ្គលិករូបនេះ បន្ទាប់ពីមានមតិរិះគន់តាម បណ្តាញសង្គមលើអ្នកបើកបរស្រឡាងរូបនេះ ដែលបានប្រើជើងទៅបញ្ជាចង្កូត ប្រព្រឹត្តខុសវិជ្ជាជីវៈក្នុងការបើកបរ។ ខណៈដែលមានអ្នកដំណើរជាច្រើនកំពុងស្ថិតនៅលើសាឡាង ចរាចរណ៍នៅកណ្តាលទន្លេ។

ក្នុងការសម្រេចនេះ លោកនាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានណែនាំដល់បុគ្គលិកបើកបរកាណូត ស្រឡាងផ្សេងទៀតទាំងអស់ មិនឱ្យយកគំរូតាម និងប្រកាន់ខ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួន បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ទៅលើកាយវិការមិនសមរម្យ របស់អ្នកបើកបរស្រឡាងម្នាក់ ដែលយកជើងបញ្ជាចង្កូត ព្រោះដៃរវល់ចុចទូរស័ព្ទ ខណៈដែលអ្នកដំណើរជាច្រើនផ្ញើវាសនាលើតៃកុងសាឡាង ដែលកំពុងបើកឆ្លងផ្ទៃទន្លេដ៏ល្វឹងល្វើយ៕

RELATED ARTICLES