Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុស១ បើកឡានបុករបាំងថ្ម នាំស្រី២នាក់រត់ចោលឡាន

ប្រុស១ បើកឡានបុករបាំងថ្ម នាំស្រី២នាក់រត់ចោលឡាន

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង រួមដំណើរជាមួយស្ត្រី ២នាក់ ក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតរថយន្តយ៉ាងដំណំ ចំណែកអ្នកជិះក្នុងរថយន្តទាំង៣នាក់ រងរបួសតិចតួច បានចុះគេចខ្លួនបាត់អស់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតភ្លើងស្តុបចម្ការមន តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹង កេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រី ២នាក់ទៀត បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BH -1804 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង ដោយល្បឿនលឿន។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តស្រុញផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ ចំណែកក្បាលថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតតិចតួច។

យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើរ រងរបួសអ្វីធ្ងន់នោះទេ ហើយក្រោយកើតហេតុ អ្នកទាំង៣ បាននាំគ្នាគេចខ្លួនចេញទៅបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើត ហេតុ។

ក្រោយពេលកើតហេតុ រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES