Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋបាលក្រុងក្រចេះ បំភ្លឺរឿងរៀបចំសណ្តាប់ធ្នាប់ជុំវិញវត្តក្រចេះ

រដ្ឋបាលក្រុងក្រចេះ បំភ្លឺរឿងរៀបចំសណ្តាប់ធ្នាប់ជុំវិញវត្តក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាលក្រុងក្រចេះ បានឱ្យដឹងថា នៅព្រឹកទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសណ្តាប់ធ្នាប់នៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រចេះ បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណវត្តសិរីសុន្ទរវង្ស ហៅវត្តក្រចេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមជាង ដែលកំពុងរៀបក្រាលថ្មម៉ាបក្រានីត តាមចិញ្ចើមរបងវត្តខាងក្រៅ។

រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ បានធ្វើសេចក្តីជូនដំណឹង និងបានចុះណែនាំធ្វើកិច្ចសន្យា ជាមួយអាជីវករលក់ដូរជុំវិញរបងវត្ត ឱ្យផ្លាស់ប្តូរទីតាំងលក់ដូរពីផ្នែកខាងកើតមុខវត្ត និងផ្នែកខាងក្រោយវត្ត ផ្នែកខាងលិច ប្តូរទៅលក់ផ្នែកខាងត្បូង និងជើងវត្ត ក្រោយក្រុមជាងរៀបក្រាលថ្មម៉ាបក្រានីត រួចរាល់ រង់ចាំរដ្ឋបាលក្រុងរៀបចំឱ្យបងប្អូនអាជីវករលក់ឡើងវិញ តាមការណែនាំរៀបចំរបស់ក្រុមការងាររដ្ឋបាលក្រុង។ សូមសាធារណជននិងអ្នកលេងបណ្តាញសង្គមជ្រាប និងកុំមានការភាន់ច្រឡំដូចបណ្តាគណនីហ្វេសបុក (Facebook) មួយចំនួន ដែលបានលើកឡើង។

រដ្ឋបាលក្រុងក្រចេះ ស្នើដល់អ្នកសារព័ត៌មានដែលបានផ្សាយខុសការពិត ត្រូវធ្វើការកែតម្រូវព័ត៌មានឡើងវិញ ចំពោះការផ្សព្វផ្សាយខុសពីការពិតខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្រុមការងារសណ្តាប់ធ្នាប់ នៃគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលក្រុង ដែលកំពុងខិតខំបំពេញភារកិច្ចប្រចាំថ្ងៃ ដើម្បីសោភណភាព សណ្តាប់ធ្នាប់ក្រុងក្រចេះ៕

RELATED ARTICLES