Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម សិស្សគេចសាលា ប៉ូលិសប្រមូលបាន១០នាក់

 សិស្សគេចសាលា ប៉ូលិសប្រមូលបាន១០នាក់

ខេត្តតាកែវ ៖ លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ ដឹកនាំកម្លាំងអន្តរាគមន៍ សហ ការជាមួយលោកយ៉ែម រឿន នាយកសាលាវិទ្យាល័យសុខអាន ទន្លាប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ ចុះអប់រំសិស្សានុសិស្សដែលស្លៀកពាក់ឯកសណ្ឋាន ជាសិស្សសាលា ហើយគេចទៅប្រមូលផ្តុំគ្នាលេងទូរស័ព្ទ ជក់បារី តាមតូបកាហ្វេ ខាងក្រៅរបងសាលារៀន មិនព្រមចូលរៀន ចំនួន១០នាក់ យកមកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។

ការចុះប្រមូលសិស្សគេចសាលា ទាំង១០នាក់នេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាល ស្រុកគិរីវង់។

អាណាព្យាបាលសិស្សានុសិស្សដែលគេចសាលា បានថ្លែងអំណរគុណនគរបាលស្រុកគិរីវង់ ដែលបានចូលរួមសហការហៅកូនៗរបស់ខ្លួន ដែលគេចសាលា មកធ្វើការអប់រំនាពេលនេះ កុំឱ្យមានការពពាក់ពពូនគេចសាលាបន្តទៀត ហើយក្នុងនាមអាណាព្យាបាលសិស្ស និងបន្តចូលរួមសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឱ្យកូនរបស់ខ្លួន កែប្រែ ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន ប្រកបដោយចំណេះជំនាញពិតប្រាកដ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា បើសមត្ថកិច្ចមិនចូលរួមធ្វើទេនោះ ក្មេងៗជាច្រើនអាចនឹងបោះបង់ចោលការសិ ក្សា ដោយសាររៀនមិនទាន់គេ ឬគ្មានឈ្មោះប្រឡងជាដើម ពីព្រោះតែកម្មវិធីសិក្សាបច្ចុប្បន្ន មានការកែប្រែច្រើន ទាមទារឱ្យសិស្សសិក្សាស្រាវជ្រាវឱ្យបានច្រើន ជាងមុន៕

RELATED ARTICLES