Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជីវករស្រុកថ្ពង ផ្អើលគយចុះចាប់ បិទតូបលក់ដូរ

អាជីវករស្រុកថ្ពង ផ្អើលគយចុះចាប់ បិទតូបលក់ដូរ

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ មានក្រុមអាជីវករលក់ដូរនៅទីប្រជុំជន តាមផ្លូវ តាមផ្សារ ក៏ដូចជាលក់ដូរតូបតាមផ្ទះ បានបិទជាបន្តបន្ទាប់ ដោយមានការនិយាយតៗគ្នាថា បន្តិចទៀតនឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធរបស់ពួកគាត់ ដោយមិនរើសមុខឡើយ។

ឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថាប័នគយ មិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូច សូមឱ្យអ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើន យោបាយ ដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះលោកឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មិនមានសមត្ថកិច្ចសាខា គយរូបណា បានចុះចាប់ទំនិញនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នោះទេ។ បើទោះបីមានការចុះចាប់ទំនិញគេចពន្ធ សាខាគយនិងរដ្ឋាករ គោរតាមបទបញ្ជានិងវិជ្ជាជីវៈបំផុត សូមប្រជាពលរដ្ឋកុំយល់ច្រឡំតគ្នា រហូតខកខានការរកទទួលទានប្រចាំថ្ងៃ៕

RELATED ARTICLES