Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ

បង្ក្រាបទីតាំងវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោកលី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងវេចខ្ចប់កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង។

ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ ជាង ៥តោន។

ក្រោយឆែកឆេររួចរាល់ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតសម្ភារទាំងអស់នោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំង យកទៅសាកសួរ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES