Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទូកធ្លាយបាត លិចចូលសមុទ្រ

ទូកធ្លាយបាត លិចចូលសមុទ្រ

ខេត្តព្រះសីហនុ ៖ ទូកកន្ទុយវែង ១គ្រឿង សម្រាប់ជួលឱ្យភ្ញៀវជិះស្ទូចត្រី នៅលើផ្ទៃសមុទ្រ បានលិចចូលទឹកសមុទ្រ បណ្តាលឱ្យរងការខូចខាត ដោយមូលហេតុ បណ្តាលឱ្យមកពីបាតទូកបានជ្រាបទឹកលិច តែយ៉ាងណាករណីនេះ មិនបង្កឱ្យមនុស្សណាម្នាក់មានគ្រោះថ្នាក់ឡើយ។

ករណីលិចទូកនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំងាយ ប្រ ហែល២០ម៉ែត្រ ពីមុខឆ្នេរហាវ៉ៃ។

ម្ចាស់ទូក មានឈ្មោះស៊ុំ សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

តាមការសាកសួររបស់នគរបាលចរាចរណ៍ផ្លូវទឹក ទៅកាន់ប្រពន្ធម្ចាស់ទូក បានបញ្ជាក់ថា ទូករបស់គាត់ បាន ចតទុកចោលនៅចម្ងាយប្រហែល២០ម៉ែត្រពីឆ្នេរ ពុំមានដឹកភ្ញៀវឡើយ។ ហើយមូលហេតុដែលទូករបស់គាត់លិច ដោយសារជ្រាបទឹកតាមបាតខាងក្រោម ហើយម៉ូទ័របូមទឹកអូតូក៏ខូច ទើបបណ្តាលឱ្យលិចតែម្តង។

ស្ត្រីជាប្រពន្ធម្ចាស់ទូក បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ប្តីរបស់គាត់បានពឹងទូកអ្នកស្គាល់គ្នា មានមនុស្សប្រុសចំនួន៣នាក់ ដើម្បីជួយស្តារទូក អូសយកទៅជួស ជុលនៅអ៊ូវៀតណាម ស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ៕

RELATED ARTICLES