Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃ​អាហារ ​ក្នុងប្រទេសថៃ នៅ​តែ​មាន ​លំនឹង​ទោះជា ​តម្លៃ​ហ្គាស LPG ឡើងថ្លៃ

តម្លៃ​អាហារ ​ក្នុងប្រទេសថៃ នៅ​តែ​មាន ​លំនឹង​ទោះជា ​តម្លៃ​ហ្គាស LPG ឡើងថ្លៃ

ថៃ៖ ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា​ការ​ឡើងថ្លៃ​ចុងក្រោយនៃ​ឧស្ម័នធម្មជាតិ​ LPG សម្រាប់​ចម្អិន​អាហារ​នឹង​មិន​នាំ​ឲ្យ​ប្រែប្រួល​នៅក្នុង​តម្លៃ​អាហារ​ឡើយ ។

តាមរយៈ​ការ​សម្រេចចិត្ត​របស់​គណៈកម្មការរដ្ឋបាល​គោលនយោបាយ​ថាមពល​​នឹង​ដំឡើង​តម្លៃ​ហ្គាស​ចម្អិន​អាហារ​ប្រមាណជា​៦៧​សេនបាត​ក្នុង​មួយ​គីឡូក្រាម​ពីកម្រិត​២០,២៩​បាត​ក្នុង​មួយគីឡូក្រាម​ទៅ​២០,៩៦​បាត​ក្នុង​មួយគីឡូក្រាម​។ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Sontirat Sontijirawong បាន​ធ្វើ​ឲ្យ​ធូរស្រាលនូវ​ក្តី​បារម្ភ​របស់​អ្នកប្រើប្រាស់​លើ​ផលប៉ះពាល់​របស់​ខ្លួន​នៅក្នុង​តម្លៃ​អាហារ ។

លោកបាន​កត់សម្គាល់​ថា​ការ​កែសម្រួ​លថ្មីនេះ​បណ្តាលឲ្យ​តម្លៃ​ឧស្ម័នធម្មជាតិ​សម្រាប់ចម្អិន​អាហារ​ដែលមានចំណុះ​មួយបំពង់​១៥គីឡូក្រា​ម​ឡើង​ថ្លៃ​១០បាត​។ ​លោក​បានថ្លែងថា​អ្នកលក់​អាហារ​មិនបាន​សុំអភ័យទោស​ចំពោះ​ការ​ដំឡើង​តម្លៃ​របស់​ពួកគេ​ឡើយ​ចាប់តាំង​មានការ​ផ្លាស់ប្តូរ​ការចំណាយ​ផ្នែកផលិត​កម្ម​​ក្នុង​កម្រិត​តិចហួសប្រមាណ ។

ទោះជាយ៉ាងណា​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​លើកទឹកចិត្ត​ដល់​អ្នកប្រើ​ប្រាស់​ក្នុងការ​ទិញ​អាហារ​ពី​ហាងឬភោជនីយដ្ឋាននានា​ដែល​ដាក់​បង្ហាញ​តម្លៃ​​ច្បាស់លាស់ ។ ជាជម្រើសមួយ​ក្នុងការ​សន្សំ​សំចៃ​លើ​ខ្ទង់​ចំណាយ​លើ​អាហារ​ លោក​បាន​ផ្តល់អនុសាសន៍​​ឲ្យ​ទៅ​ទិញ​នៅ​ហាង​ Noo Nit Shop របស់​ក្រសួង​​ដែលមាន​សាខា​នៅទូទាំងប្រទេស​ចំនួន​១១.០០០​និង​អាហារ​ដែល​ចម្អិន​ស្រាប់​មិនលើសពី៣៥បាត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES