ថៃ៖ ក្រសួងពាណិជ្ជកម្មបានអះអាងថាការឡើងថ្លៃចុងក្រោយនៃឧស្ម័នធម្មជាតិ LPG សម្រាប់ចម្អិនអាហារនឹងមិននាំឲ្យប្រែប្រួលនៅក្នុងតម្លៃអាហារឡើយ ។
តាមរយៈការសម្រេចចិត្តរបស់គណៈកម្មការរដ្ឋបាលគោលនយោបាយថាមពលនឹងដំឡើងតម្លៃហ្គាសចម្អិនអាហារប្រមាណជា៦៧សេនបាតក្នុងមួយគីឡូក្រាមពីកម្រិត២០,២៩បាតក្នុងមួយគីឡូក្រាមទៅ២០,៩៦បាតក្នុងមួយគីឡូក្រាម។ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Sontirat Sontijirawong បានធ្វើឲ្យធូរស្រាលនូវក្តីបារម្ភរបស់អ្នកប្រើប្រាស់លើផលប៉ះពាល់របស់ខ្លួននៅក្នុងតម្លៃអាហារ ។
លោកបានកត់សម្គាល់ថាការកែសម្រួលថ្មីនេះបណ្តាលឲ្យតម្លៃឧស្ម័នធម្មជាតិសម្រាប់ចម្អិនអាហារដែលមានចំណុះមួយបំពង់១៥គីឡូក្រាមឡើងថ្លៃ១០បាត។ លោកបានថ្លែងថាអ្នកលក់អាហារមិនបានសុំអភ័យទោសចំពោះការដំឡើងតម្លៃរបស់ពួកគេឡើយចាប់តាំងមានការផ្លាស់ប្តូរការចំណាយផ្នែកផលិតកម្មក្នុងកម្រិតតិចហួសប្រមាណ ។
ទោះជាយ៉ាងណាលោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្មបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ក្នុងការទិញអាហារពីហាងឬភោជនីយដ្ឋាននានាដែលដាក់បង្ហាញតម្លៃច្បាស់លាស់ ។ ជាជម្រើសមួយក្នុងការសន្សំសំចៃលើខ្ទង់ចំណាយលើអាហារ លោកបានផ្តល់អនុសាសន៍ឲ្យទៅទិញនៅហាង Noo Nit Shop របស់ក្រសួងដែលមានសាខានៅទូទាំងប្រទេសចំនួន១១.០០០និងអាហារដែលចម្អិនស្រាប់មិនលើសពី៣៥បាត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា