Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីថ្នាំញៀន

ឃុំខ្លួនក្មេងទំនើង១៥នាក់ ពាក់ព័ន្ធករណីថ្នាំញៀន

ខេត្តប៉ៃលិន ៖ សាលាដំបូងខេត្តប៉ៃលិន បានឃុំខ្លួនបណ្តោះអាសន្ន ក្មេងទំនើងចំនួន ១៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន។

អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន បានជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង ខេត្តប៉ៃលិន បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៦ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា បង្កឡើងដោយក្មេងទំនើង ៣ក្រុម ក្នុងនោះមានជនត្រូវចោទ មានខ្លួនចំនួន១៥នាក់ រួមមាន ទី១-ឈ្មោះម៉ៅ មុន ភេទប្រុស អាយុ១៤ឆ្នាំ។ ទី២-ឈ្មោះពៅ នី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៣-ឈ្មោះផន វាសនា ហៅខ្លុយ ភេទប្រុស អាយុ១៦ឆ្នាំ។  ទី៤-ឈ្មោះថៃ ចាន់ថា ហៅថា ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៥-ឈ្មោះហ៊ុន គឹមហេង ភេទប្រុស អាយុ១៥ឆ្នាំ។ ទី៦-ឈ្មោះម៉ៃ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៧-ឈ្មោះសុខ ស៊ិនហារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៨-ឈ្មោះទៀត តុតាង ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៩-ឈ្មោះហ៊ូត វិរៈ ហៅ ពៅ វិរៈ ភេទប្រុស អាយុ១៦ឆ្នាំ។ ទី១០-ឈ្មោះថាត ចាន់ទ្រា ហៅថាត ទូច ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១១-ឈ្មោះស្រី បញ្ញារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ។ ទី១២-ឈ្មោះខាំ ណារិន ហៅហ្គា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១៣-ឈ្មោះស៊ុន រ៉ាន់ណូ ហៅប៉ែល ភេទប្រុស អាយុ១៥ឆ្នាំ។ ទី១៤-ឈ្មោះរុន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១៥-ឈ្មោះ ភឿក ប៊ុនហុង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី១៦-ឈ្មោះវ៉ិត ភេទប្រុស អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន)។ ទី១៧-ឈ្មោះវឿន ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ (គេចខ្លួន)។ ទី១៨-ឈ្មោះទីណា ហៅហៃណា ភេទប្រុស អាយុ១៦ឆ្នាំ (គេចខ្លួន)។ ទី១៩-ឈ្មោះព្រំ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ (គេច ខ្លួន) និងបក្ខពួក កំពុងរត់គេចខ្លួន ត្រូវចោទប្រកាន់ពីបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរកប់អង្ករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោស តាមមាត្រា ២១៨, ៤១០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា។

ចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើក្រុមក្មេងទំនើងទាំង១៥នាក់ ដូចបានបញ្ជាក់ខាងលើ នៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

RELATED ARTICLES