Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ១៦៧ខ្នង

ខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ១៦៧ខ្នង

ខេត្តស្វាយរៀង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន១៦៧ខ្នង បានរងការខូចខាត ប៉ើងរបើកដំបូល រលំនិងសាលារៀន សាលាឃុំរងការខូចខាតនៅខេត្តស្វាយរៀង ខណៈដែលភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ។

យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេធំ លាយខ្យល់កន្ត្រាក់ខ្លាំងៗបានបង្កផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ក្នុងនោះប៉ះពាល់ដល់សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ ក្នុងហេតុការណ៍នេះផងដែរ។

ប្រភពដដែល បន្តថា ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ បានធ្វើឱ្យប៉ះពាល់ចំនួន២ឃុំ ក្នុងស្រុករំដួល ទី១-ឃុំ ម៉ឺនជ័យចំនួន ១៥៨ខ្នង រងផលប៉ះពាល់ស្រាល ១៤២ខ្នង មធ្យម ៦ខ្នង ធ្ងន់ ៩ខ្នង សាលាឃុំមួយខ្នង និងទី២-ឃុំស្វាយចេក រងផលប៉ះពាល់ ចំនួន៩ខ្នង ស្រាលចំនួន៨ខ្នង ធ្ងន់១ខ្នង។

ជុំវិញករណីខ្យល់កន្ត្រាក់ខាងលើនេះ អាជ្ញាធរខេត្តស្វាយរៀង បានធ្វើការអំពាវនាវ និងដាស់តឿនដល់ប្រជា ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សា ចូលមកដល់ និងសូមឱ្យប្រជាពលរដ្ឋ នៅពេលមានភ្លៀង ត្រូវមានការប្រុងប្រយ័ត្នដោយបិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗ និងត្រូវរកទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឱ្យលេងនៅទីវាលពេលមេឃភ្លៀង ព្រោះអាចគ្រោះថ្នាក់ដោយប្រការណាមួយ ពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ និងរន្ទះ៕

RELATED ARTICLES