Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៣១ខ្នង បាក់ដើមកៅស៊ូ ជាង១ម៉ឺនដើម

ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ៣១ខ្នង បាក់ដើមកៅស៊ូ ជាង១ម៉ឺនដើម

ខេត្តត្បូងឃ្មុំ ៖ ភ្លៀង ១មេធំ លាយខ្យល់កន្ត្រាក់ បានបោកបក់វាយប្រហារទៅឃុំទន្លង និងឃុំជាំក្រវៀន ស្រុកមេមត់ បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រមាណ៣១ខ្នង រងការខូចខាត ប៉ើងរបើកដំបូល និងបាក់ដើមកៅស៊ូដែលកំពុងហុចផល ជាង១ម៉ឺន។

បាតុភូតគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិស្លាភ្នំ និងភូមិម្កោរ ឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ថា គ្រោះធម្មជាតិខាងលើបានកើតឡើងប្រហែល ១ម៉ោងឯណោះ ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ចំនួន១០៤គ្រួសារ ដោយក្នុងនោះរបើកដំបូលផ្ទះ ចំនួន៣១គ្រួសារ បាក់ដើមកៅស៊ូ ចំនួនជាង ៥០០០ដើម បាក់ដើមស្វាយចន្ទី ចំនួន២៤០ ដើម និងជន្លង់ម្រេច មួយចំនួនទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងប៉ុស្តិ៍រដ្ឋ បាលមូលដ្ឋាន បានចុះស្រាវជ្រាវពីផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ តែសំណាងល្អ មិនមានបងប្អូនណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ដោយឡែកនៅភូមិម្រាន់ និងភូមិជ្រៃឡើង ស្ថិតក្នុងឃុំជាំក្រវៀន ជាប់ព្រំដែនប្រទេសវៀតណាម ឯណោះវិញ ភ្លៀងនិងខ្យល់កន្ត្រាក់ បានបំផ្លាញដើមកៅស៊ូ ដែលកំពុងតែហុចផល ចំនួន១០៣៦៩ដើម។

ជុំវិញករណីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យមើលទំហំនៃការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះចែកអំណោយជូនដល់ពួកគាត់៕

RELATED ARTICLES