Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកGM Korea ដាក់ទិសដៅ ​លក់រថយន្ត​ឲ្យ​ បាន​ជាង១៩ម៉ឺន​ គ្រឿង​ក្នុងឆ្នាំ​២០១៧

GM Korea ដាក់ទិសដៅ ​លក់រថយន្ត​ឲ្យ​ បាន​ជាង១៩ម៉ឺន​ គ្រឿង​ក្នុងឆ្នាំ​២០១៧

ទីផ្សារ​រថយន្ត៖ នាយកប្រតិបត្តិ​ក្រុមហ៊ុន GM Korea លោក James Kim កាលពីថ្ងៃ​ព្រ​ហស្បត្តិ៍នេះបាន​ដាក់ទិសដៅ​លក់​ប្រចាំឆ្នាំ​នៅ​ទីផ្សារក្នុងស្រុក​របស់​យីហោ​ Chevrolet ឲ្យ​បាន​១៩៤.០០០គ្រឿង​ជា​​បរិមាណ​ខ្ពស់​បំផុត​ដែល​ធ្លាប់មាន​សម្រាប់​យីហោនេះនៅ​លើពិភពលោក ។

កាលពី​ឆ្នាំ​២០១៦ក្រុមហ៊ុន​លក់រថយន្ត​បាន​ចំនួន​១៨០.២៧៥គ្រឿង​​កើនឡើង​១៣,៨%​ធៀបនឹង​ឆ្នាំ​មុន​ ។ លទ្ធផល​នេះគេកត់សម្គាល់ថា​ជា​ការ​សម្រេចបាន​លើក​ដំបូង​នៃ​យីហោ​នេះ​ដែល​លក់បាន​១៨០.០០០គ្រឿង​ចាប់តាំងពី​ខ្លួន​បាន​​ឈាន​ជើង​ចូល​ទីផ្សាររថយន្ត​ដែលបាននាំចូល​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០១១ ។

ការប្រសើរឡើងវិញ​នូវ​ប្រតិបត្តិការ​ក្នុងស្រុក​ដ៏​ល្អបំផុត​ដែល​ធ្លាប់មាន​​របស់​ក្រុម​ហ៊ុន​កាលពីឆ្នាំ​ទៅ​ លោក Kim និង​លោក Dale Sullivan អនុប្រធាន​ផ្នែក​លក់​ សេវា​កម្ម​និង​ទីផ្សារ​ បានបង្ហាញពីគំនិត​ផ្តួចផ្តើម​របស់ពួកគេ​នៅក្នុង​ការ​បង្កើន​ផ្សារហ៊ុន​ទ្វេដង​នៃ​ទីផ្សារក្នុងស្រុក​ឆ្នាំនេះ ។

លោក​ Kim បាន​ថ្លែងនៅក្នុង​សន្និសិទកាសែតមួយ​ថា​ Chevrolet ​​ជា​យីហោ​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេងនិង​ភាពប្រកួតប្រជែង​ដ៏​ល្អមួយ​​ហើយ​ក៏ជា​លើកដំបូង​ដែរ​ក្នុង​អំឡុងពេល​៦ឆ្នាំនេះ​ ម្យ៉ាង​​ Chevrolet ប្រែក្លាយជា​និមិត្តរូបនៃការ​បញ្ចូល​របៀប​ថ្មី​មួយក្នុង​ប្រទេស​កូរ៉េទៀតផង ។

គួរបញ្ជាក់ថា​កាលពីឆ្នាំទៅ​ផ្សារហ៊ុន​របស់ក្រុមហ៊ុន GM Korea ស្មើនឹង​៩,៩%​នៃ​រថយន្ត​ដែលលក់​បាន​ក្នុង​ប្រទេស​កូរ៉េ​រួមមាន​យីហោ​ផលិតក្នុងស្រុក​ជាដើម​ដែល​ធ្វើ​ឲ្យ Chevrolet ក្លាយជា​ក្រុមហ៊ុនរថយន្តធំជាងគេបំផុត​ទី​របស់កូរ៉េខាងត្បូង​ដែល​ស្ថិតនៅ​ពីក្រោយយីហោយក្សកូរ៉េ Hyundai និង Kia ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES