ទីផ្សាររថយន្ត៖ នាយកប្រតិបត្តិក្រុមហ៊ុន GM Korea លោក James Kim កាលពីថ្ងៃព្រហស្បត្តិ៍នេះបានដាក់ទិសដៅលក់ប្រចាំឆ្នាំនៅទីផ្សារក្នុងស្រុករបស់យីហោ Chevrolet ឲ្យបាន១៩៤.០០០គ្រឿងជាបរិមាណខ្ពស់បំផុតដែលធ្លាប់មានសម្រាប់យីហោនេះនៅលើពិភពលោក ។
កាលពីឆ្នាំ២០១៦ក្រុមហ៊ុនលក់រថយន្តបានចំនួន១៨០.២៧៥គ្រឿងកើនឡើង១៣,៨%ធៀបនឹងឆ្នាំមុន ។ លទ្ធផលនេះគេកត់សម្គាល់ថាជាការសម្រេចបានលើកដំបូងនៃយីហោនេះដែលលក់បាន១៨០.០០០គ្រឿងចាប់តាំងពីខ្លួនបានឈានជើងចូលទីផ្សាររថយន្តដែលបាននាំចូលកូរ៉េខាងត្បូងក្នុងឆ្នាំ២០១១ ។
ការប្រសើរឡើងវិញនូវប្រតិបត្តិការក្នុងស្រុកដ៏ល្អបំផុតដែលធ្លាប់មានរបស់ក្រុមហ៊ុនកាលពីឆ្នាំទៅ លោក Kim និងលោក Dale Sullivan អនុប្រធានផ្នែកលក់ សេវាកម្មនិងទីផ្សារ បានបង្ហាញពីគំនិតផ្តួចផ្តើមរបស់ពួកគេនៅក្នុងការបង្កើនផ្សារហ៊ុនទ្វេដងនៃទីផ្សារក្នុងស្រុកឆ្នាំនេះ ។
លោក Kim បានថ្លែងនៅក្នុងសន្និសិទកាសែតមួយថា Chevrolet ជាយីហោដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងនិងភាពប្រកួតប្រជែងដ៏ល្អមួយហើយក៏ជាលើកដំបូងដែរក្នុងអំឡុងពេល៦ឆ្នាំនេះ ម្យ៉ាង Chevrolet ប្រែក្លាយជានិមិត្តរូបនៃការបញ្ចូលរបៀបថ្មីមួយក្នុងប្រទេសកូរ៉េទៀតផង ។
គួរបញ្ជាក់ថាកាលពីឆ្នាំទៅផ្សារហ៊ុនរបស់ក្រុមហ៊ុន GM Korea ស្មើនឹង៩,៩%នៃរថយន្តដែលលក់បានក្នុងប្រទេសកូរ៉េរួមមានយីហោផលិតក្នុងស្រុកជាដើមដែលធ្វើឲ្យ Chevrolet ក្លាយជាក្រុមហ៊ុនរថយន្តធំជាងគេបំផុតទីរបស់កូរ៉េខាងត្បូងដែលស្ថិតនៅពីក្រោយយីហោយក្សកូរ៉េ Hyundai និង Kia ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា