Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវៀតណាមជួញថ្នាំញៀនជាង១០គីឡូ ជាប់ខ្នោះ៨នាក់

វៀតណាមជួញថ្នាំញៀនជាង១០គីឡូ ជាប់ខ្នោះ៨នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះ ស្រាវជ្រាវរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជន ជាតិវៀតណាម សរុប៨នាក់ ដកហូតវត្ថុតាង ថ្នាំញៀន ជាង១០គីឡូក្រាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ រង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿង ញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤ គោលដៅ រួមមាន គោលដៅទី១-នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន។ គោលដៅទី២-នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី៣-នៅបន្ទប់លេខ B15 ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា និងគោលដៅទី៤- នៅចំណុចមុខបន្ទប់លេខ B15 ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជាលទ្ធផល សមត្ថកិច្ចជំនាញបានចាប់ខ្លួនជនល្មើស ចំនួន៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម រួមមាន ទី១-ឈ្មោះជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ។ ទី២-ឈ្មោះង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៣-ឈ្មោះហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ។ ទី៤-ឈ្មោះប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ។ ទី៥-ឈ្មោះង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ។ ទី៦-ឈ្មោះង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៧-ឈ្មោះដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ និងទី៨-ឈ្មោះហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ។

ចំពោះវត្ថុតាងចាប់យក រួមមាន ទី១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម។ ទី២-គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៤,១២ក្រាម។ ទី៣-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម។ សរុបវត្ថុតាងគ្រឿងញៀន ទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧, ៥១ក្រាម)  និងទី៤- សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម (៣០គីឡូ៧៤៩ក្រាម)។

ជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាង ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES