Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់និងជក់គ្រឿងញៀន ជាប់ខ្នោះ២១នាក់

លក់និងជក់គ្រឿងញៀន ជាប់ខ្នោះ២១នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យរដ្ឋបាលឆែកឆេរ នៅក្នុងតំបន់ស្មុគស្មាញផ្លូវ K5 និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន២១នាក់ ដែលកំពុងពពាក់ពពូនគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ការត្រួតពិនិត្យរដ្ឋបាលនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ ៧៣៦ (៤ល្វែង) ផ្លូវ K5 ស្ថិតក្នុងភូមិចូងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកំណត់មុខសញ្ញាជនសង្ស័យដែលតែងតែប្រមូល គ្នានៅតំបន់ស្មុគស្មាញផ្ទះជួល កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យតែម្តង។

ប្រភពដដែល បន្តថា ផ្ទះជួលចំនួន៤ល្វែង ត្រូវបានត្រួតពិនិត្យឆែកឆេរ ហើយរកឃើញជនសង្ស័យដែលមកប្រមូលផ្តុំគ្នាចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

តាមប្រភពសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជាលទ្ធផលក្នុងប្រតិបត្តិការចុះពិនិត្យរដ្ឋបាលខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន២១នាក់ ក្នុងនោះស្រី ចំនួន១០នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ថ្នាំញៀន ចំនួន១២កញ្ចប់ និងឧបករណ៍ សម្រាប់ជក់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង២១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES