Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចដុតឫស្សី៣ពាន់ដើម ជាប់ខ្នោះ

លួចដុតឫស្សី៣ពាន់ដើម ជាប់ខ្នោះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ នៅសុខៗ ក៏បែកគំនិតធ្វើសកម្មភាពលួចដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (លួចដុតឫស្សី ចំនួន៣ពាន់ដើម) ធ្វើឱ្យខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦លានរៀល លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ។ ចំណែកជនរងគ្រោះ មានឈ្មោះចាន់ ផាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានបញ្ជាក់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលបញ្ជាពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឱ្យនាំខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី។

របាយការណ៍ដដែល បន្តថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះចាន់ សុភ័ក្រ ពាក់ព័ន្ធករណីលួចដុតបំផ្លាញទ្រព្យសម្បត្តិ អ្នកដទែ ដែលបានប្រព្រឹត្តឡើងនៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍ខាងលើ បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះ អនុវត្តតាមបណ្តឹងរបស់ឈ្មោះចាន់ ផាន់ណា ភេទស្រី ដែលបានប្តឹងថា នាពេលកន្លងទៅជនសង្ស័យឈ្មោះចាន់ សុភ័ក្រ បានធ្វើសកម្មភាពលួចឫស្សី របស់គាត់ ចំនួន៣០០០ដើម ក្នុងតម្លៃចំនួន៦លានរៀល។ បន្ទាប់មក ទៀតជននេះ បានលួចធ្យូងរបស់គាត់ ចំនួន១បាវ ហើយស្រាប់តែនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យបានដុតបំផ្លាញឫស្សី របស់គាត់ អស់ជាច្រើនដើមបន្ថែមទៀត ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ប្តឹងសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES